Home កម្សាន្ត គិតចាប់តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាប្រុសថៃរូបណាដែលទទួលបានពានរង្វាន់ច្រើនជាងគេ ?

គិតចាប់តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាប្រុសថៃរូបណាដែលទទួលបានពានរង្វាន់ច្រើនជាងគេ ?

តារាប្រុសថៃល្បីៗដែលប្រិយមិត្តភាគច្រើនបានស្គាល់តាមរយៈ ខ្សែភាពយន្តភាគមួយចំនួនគឺពិតជាមានសមត្តភាព និងរូបសម្រស់សង្ហារៗមិនចាញ់គ្នាប៉ុន្មាននោះទេ។ ក្រោមការខិតខំប្រឹងប្រែង តារាឆ្នើមៗទទួលបានមតិយោបល់ល្អមកវិញពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហារជនទូទៅ។​ តោះ យើងមកស្គាល់តារាប្រុស ១០រូប ដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅក្នុងរង្វង់សិល្បៈថៃ៖

1. Nadech Kugimiya

តារាសម្តែងរូបសង្ហារ Nadech ទទួលបានពានរង្វាន់ចំនួន ១៣១ ក្រោយការខិតខំប្រឹងប្រែងក្នុងវិស័យសិល្បៈរយៈពេល ៨ឆ្នាំ។

2. Bird Thongchai

តារាចម្រៀងជើងចាស់ថៃដែលចូលប្រឡូកក្នុងសិល្បៈដល់ទៅជាង ៣០ឆ្នាំរូបនេះ ទទួលបានពានចំនួន ៨៤ រង្វាន់។

3. Ken Theeradeth

គាត់ទទួលបានពានរង្វាន់ចំនួន ៦៣ បន្ទាប់ពីខិតខំធ្វើការអស់រយៈពេលជាង ២០ ឆ្នាំ។

4. James Jirayu


ចំណែកឯតារាប្រុសញញឹមស្រស់ James វិញត្រឹមតែរយៈពេល ៦ឆ្នាំលោកទទួលបានពានរង្វាន់រហូតដល់ទៅ ៤៤រង្វាន់។

5. Tik Jesda

លោកទទួលបានពានរង្វាន់ចំនួន ៤០រង្វាន់ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត ២០ ឆ្នាំ។

6. Weir Sukollawat


សម្រាប់តារាថៃដែលទើបតែធ្វើដំណើរមកដល់ប្រទេសកម្ពុជារូបនេះ រកបានពានរង្វាន់ចំនួន ៣០ពានក្រោយចូលសិល្បៈ ១០ឆ្នាំ។

7. Por Trissadee


ថ្វីត្បិតតែ Por បានលាចាកលោកទៅហើយក៏ពិតមែន​ តែរូបលោកបានបន្សល់ទុកនូវស្នាដៃរជាច្រើនរួមមានពានរង្វាន់ចំនួន ២៩រង្វាន់។

8. Poh Nattawut

លោកទទួលបានពានរង្វាន់ចំនួន ២៧រង្វាន់ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១៧ ឆ្នាំកន្លងមកនេះ។

9. Boy Pakorn

ចំណែកឯតារាប្រុសប្រសព្វកំប្លែង Boy Pakorn វិញទទួលបានពានរង្វាន់ចំនួន ១៦រង្វាន់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

10. Noom Sornram

សម្រាប់តារាថៃជើងចាស់រូបនេះ ទទួលបានពានរង្វាន់ចំនួន ១៤ពាន ក្រោយចូលសិល្បៈ២០ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ ThaistarNews

អត្ថបទដោយ ៖ បុត្រា