Home កម្សាន្ត រូបមួយសន្លឹកន...

រូបមួយសន្លឹកនេះ ដែលកូនស្រីនាង Aff បានថតម៉ូតជាមួយអ្នកម្ដាយហើយដោះអាវកំពុងទទួលបានការរិះគន់ពីអ្នកគាំទ្រ!!

2935

រឿងរ៉ាវយ៉ាងណាវិញដែរ? ថ្មីៗនេះតារាសម្ដែងស្រីជើងចាស់តួឯកស្រីដែលពេលនេះកំពុងក្លាយជាអ្នកម្ដាយកូនមួយនាង Aff Taksaorn បានទទួលការរិះគន់ពីសំណាក់មិត្តអ្នកគាំទ្រនិងមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនបន្ទាប់ពីរូបនាងបានបញ្ចេញរូបថតមួយសន្លឹកថតម៉ូតដាក់ទស្សនាវដ្ដីជាមួយកូនស្រីតែមួយគត់របស់នាង។ ដោយការរិះគន់នេះគឺកើតឡើងព្រោះតែរូបមួយសន្លឹកនេះកូនស្រីរបស់ Aff ឈ្មោះថាពីម៉ៃបានថតម៉ូតដោះអាវ ហើយបើទោះបីជារូបនាងនៅក្មេងតែក៏មានមតិមួយចំនួនយល់ថាមិនសាកសមផងដែរ។ គួរបញ្ជាក់ដែរថាតារាស្រីនាង Aff Taksaorn គឺជាតួឯកស្រីដ៏ល្បីឈ្មោះមួយដួងមុនពេលដែលរូបនាងបានរៀបការ ហើយផ្អាកពីកាងារសិល្បះ និងបានងាកមកចូលក្នុងវិស័យសិល្បះវិញនាដើមឆ្នាំ២០១៨កន្លងទៅនេះ ហើយពេលនេះរូបនាងក៏មានកូនស្រីវ័យ៣ឆ្នាំម្នាក់ផងដែរ។

-រូបថតរបស់ Aff និងកូនស្រីដែលមានការរិះគន់ពីអ្នកគាំទ្រ

 

  

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ