Home កម្សាន្ត នៅចាំតួឯកស្រី...

នៅចាំតួឯកស្រីនៅក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះបានអត់? តោះមកស្គាល់មុខគូស្នេហ៍រូបពិតរបស់នាង ខណៈដែលរូបនាងត្រូវបានសង្សារហៃសូលុតជង្គង់សុំរៀបការយ៉ាងស្វីត!!

នៅចាំតារាសម្ដែងស្រីនៅក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះបានទេ? បើកបង្ហាញមុខមាត់រូបសម្រស់នាពេលបច្ចុប្បន្ននេះរបស់នាង ក្រោយពីរំលងទៅរយៈពេលកន្លងឆ្នាំមកនេះ ថែមពេលនេះតារាស្រីរូបនេះក៏កំពុងតែមានរឿងល្អត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងស្វីតទៀតផង។ គួរបញ្ជាក់ដែរថាតារាស្រីទម្រង់មុខទ្រវែងរាងតូចច្រលឹងអ្នកសម្ដែងក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះមានឈ្មោះពិតហៅថា Knomjean Kunlamas ជាអ្នកសម្ដែងនិងជាតារាចម្រៀងក្នុងប្រទេសថៃវ័យ២៥ឆ្នាំរូបស្រស់ស្អាតមួយដួង។ ដោយថ្មីៗនេះរូបនាងត្រូវបានគូស្នេហ៍មិនមែនជាអ្នកក្នុងសិល្បះ គឺជាហៃសូប្រាក់លានមួយរូប បានរៀបចំ Surprise យ៉ាងភ្ញាក់ផ្អើលទាំងបរិយាកាសក៏រ៉ូមែនទិក ថែមកាន់បាច់ផ្កាលុតជង្គង់សុំរូបនាងរៀបការជាផ្លូវការបន្ទាប់ពីមើលចិត្តគ្នាមកជាច្រើនឆ្នាំរួចមក ថែមរូបនាងក៏បានឆ្លើយយល់ព្រមរៀបរយដែរ។ តោះមកស្គាល់មុខគូស្នេហ៍រូបពិតរបស់តារាស្រីរូបនេះទាំងអស់គ្នា៖

    

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ