Home កម្សាន្ត អ្នកគាំទ្រម្នាក់បានធ្វើរឿងដ៏អស្ចារ្យ ៣ សម្រាប់អបអរថ្ងៃខួបកំណើតរបស់តារាចម្រៀង Sehun !!

អ្នកគាំទ្រម្នាក់បានធ្វើរឿងដ៏អស្ចារ្យ ៣ សម្រាប់អបអរថ្ងៃខួបកំណើតរបស់តារាចម្រៀង Sehun !!

អ្នកគាំទ្រដ៏ស្មោះស្ម័គ្រតារាចម្រៀង Sehun សមាជិកក្រុម EXO ម្នាក់បានធ្វើនូវរឿងអស្ចារ្យ ៣ យ៉ាងដើម្បីអបអរខួបកំណើតដល់តារានៅក្នុងដួងចិត្តរបស់ខ្លួន ។

អ្នកគាំទ្រម្នាក់មានឈ្មោះថា Iridescent Boy បានដាក់រូបរបស់តារាចម្រៀង Sehun នៅតាមទីផ្សព្វផ្សាយពាណិជ្ជកម្មសាធារណៈក្នុងតំបន់ New York Time Square , នៅតាមឡានក្រុង និងចំណតរថភ្លើងក្រោមដី ។ នៅពេលដែលធ្វើដំណើរកាត់តំបន់ New York Time Square គឺអ្នកធ្វើដំណើរទាំងអស់អាចឃើញមុខ និងអ៊ិនស្ដ្រាក្រាមរបស់សមាជិកក្រុម EXO ម្នាក់នេះទៀតផង ។ ហើយដែលកាន់តែរំភើបទៅទៀតនោះគឺ ការធ្វើរឿងទាំង ៣ នេះគឺអ្នកគាំទ្ររូបនេះធ្វើឡើងដោយថវិកាផ្ទាល់ខ្លួរបស់លោកតែម្ដង មិនបានទៅយកពីសហគមន៍អ្នកគាំទ្រណាឡើយ ។

បញ្ជាក់ផងដែលថា ថ្ងៃខួបកំណើតរបស់ Sehun សមាជិកក្រុម EXO គឺនៅថ្ងៃទី ១២ ខែមេសា ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម