Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាសម្ដែងថៃ ៨ រូបដែលជាសំណព្វចិត្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣!!

718

ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ នូវតារាសម្ដែងថៃទាំង ៨ រូបខាងក្រោមនេះ ពួកគេម្នាក់សុទ្ធតែជាតារាសម្ដែងល្បីៗ នៅក្នុងប្រទេសថៃផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺពួកគេម្នាក់គឺសំណព្វចិត្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ផងដែរ។ តោះ!ទៅស្គាល់ពួកគេទាំងអស់គ្នា៖

១. តារាស្រី Yaya Urassaya

បុស្តិ៍ទូរទស្សន៍មួយនេះ តែងតែផ្ដល់ឲ្យនាងខ្សែភាពយន្តទូរទស្សន៍ធំៗ ដើម្បីឲ្យនាងសម្ដែងផងដែរ។

២. តារាប្រុស Nadech Kugimiya

តារាសម្ដែងប្រុសរូបនេះ លោកគឺជាកំពូលតារាសម្ដែងមួយរូបនៃទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣​ ដូច្នេះហើយទើបតារាសម្ដែងប្រុសរូបនេះ ទូរទស្សន៍ថៃ TV3 មើលថែលោកយ៉ាងល្អបែបនេះ។

៣. តារាស្រី Taew Natapohn

តារាសម្ដែងស្រីរូបនេះ នាងទេពកោសល្យក្នុងការសម្ដែងល្អខ្លាំងណាស់ ហេតុនេះហើយទើបប៉ុស្តិ៍ទូរទស្សន៍មួយនេះ ផ្ដល់នូវខ្សែភាពយន្តជាច្រើនទៅ នាងសម្ដែងផងដែរ។

៤. តារាស្រី Bella Ranee

តារាសម្ដែងស្រីរូបនេះ នាងគឺជាកំពុលតារាសម្ដែងស្រី នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ក្នុងពេលសព្វថ្ងៃនេះ ហើយនាងមានការថតរឿងភាគទូរទស្សន៍​ ៥ ថ្ងៃក្នុងមួយសប្ដាហ៏ផងដែរ។

៥. តារាប្រុស Pope Thanawat

លោកបានក្លាយជាតារាដ៏ធំមួយទៀតរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ នៅក្នុងឆ្នាំនេះផងដែរ។ Pope ក៏ប្រែក្លាយទៅជាតារាសម្តែងដែលពេញនិយមបំផុតសម្រាប់លោក P ‘Nong Arunosha ដែលជាអ្នកផលិតនៃការចាក់ផ្សាយក្នុងទូរទស្សន៍ថៃ។

៦. តារាស្រី Mew Nittha

ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ស្រឡាញ់តារាសម្ដែងស្រី Maew ខ្លាំងណាស់ ហើយតែងតែផ្ដល់នូវខ្សែភាពយន្តជាច្រើន ទៅឲ្យនាងសម្ដែងទៀតផង។

៧. តារាស្រី Kimmy Kimberley

តារាសម្ដែងស្រីរូបនេះ នាងគឺជាតារាសម្ដែងសំណព្វចិត្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ​ ៣ ថែមទៀតផង។

៨. តារាប្រសុ Boy Pakorn

តារាសម្ដែងប្រុសរូបនេះ លោក តែងតែទទួលបានឱកាសដ៏ល្អពីប៉ុស្តិ៍ទូឬទស្សន៍ជាច្រើន។ ឥឡូវនេះលោកក្លាយជាពីធីករមួយរូបនៃកម្មវិធីGame Show ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖thaistarnews

អត្ថបទដោយ៖ មិថុនា