Home កម្សាន្ត ស្ទើរតែធ្លាក់ថ្លើម នៅពេលដឹងថាគោលបំណងថ្ងៃអនាគតរបស់តារាចម្រៀង V ចង់ធ្វើអី !!

ស្ទើរតែធ្លាក់ថ្លើម នៅពេលដឹងថាគោលបំណងថ្ងៃអនាគតរបស់តារាចម្រៀង V ចង់ធ្វើអី !!

ក្រោយពីគោលបំណងពិតរបស់តារាចម្រៀង V សមាជិកក្រុម BTS ធ្វើឲ្យអ្នកគាំទ្រមានការស្រងាកចិត្ត និងស្ទើរតែធ្លាក់ថ្លើម ព្រោះថាបំណងប្រាថ្នារបស់តារាចម្រៀងរូបនេះគឺផ្ទុយទាំងស្រុងពីអាជីពបច្ចុប្បន្ននេះ ។

នាពេលថ្មីៗនេះ បើតាមការបង្ហោះរូបនៅតាមបណ្ដាញសង្គមធ្វើឲ្យមានការចាប់អារម្មណ៍ទៅនឹងលក្ខណៈសម្បត្តិទន់ភ្លន់គួរឲ្យទាក់ទាញ និងពោរពេញទៅដោយភាពកក់ក្ដៅដែលលាក់បាំងនៅពីក្រោយភាពឆ្លាតវៃរបស់តារាចម្រៀង V ។ លក្ខណៈទាំងនេះផ្ទុយពីចរិកខាងក្រៅរបស់លោក ហើយជាញឹកញាប់ V តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះក្មួយប្រុស ក្មួយស្រី និងសត្វពាហនៈ ជាពិសេសនោះគឺឆ្កែរបស់លោកមានឈ្មោះថា Soonsim ។

ដោយសារតែចរិកបែបនេះហើយ បានជាតារាប្រុស V ចូលចិត្តចង្វាក់បែបស្រទន់ជាហេតុចង្វាក់ jazz និង classics ។ ប៉ុន្តែប្រិយមិត្តប្រហែលជាមិនចង់ជឿទេថា តារាចម្រៀងរូបសង្ហារ V មានបំណងចង់ធ្វើជាអ្នកចម្ការម្នាក់ប៉ុណ្ណោះ ហើយក៏សង្ឃឹមថា V អាចសម្រេចបំណងរបស់គាតទៅចុះ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម