Home កម្សាន្ត មុនចូលឆ្នាំថ្មី ឱក សុគន្ធកញ្ញា រៀបចំពិធីដ៏មានន័យមួយនៅផ្ទះដើម្បីសិរីសួស្ដី!!!

មុនចូលឆ្នាំថ្មី ឱក សុគន្ធកញ្ញា រៀបចំពិធីដ៏មានន័យមួយនៅផ្ទះដើម្បីសិរីសួស្ដី!!!

កាលពីម្សិលមិញនេះកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បានរៀបកម្មវិធីសូត្រមន្តរំដោះគ្រោះ នៅក្នុងគេហដ្ឋានរបស់ខ្លួន ជាមួយនឹងគ្រួសារប្រកដដោយសិរីសួស្ដី។

នាឱកាលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ តារាចម្រៀងស្រីដ៏ស្រស់ស្អាតកញ្ញា ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានរាប់ចំពិធីសូត្រមន្ដរំដោះគ្រោះ និងឆ្លាតឱកាសនោះកញ្ញា​ ក៏បានរៀបចំពិធីស្រក់ទឹកចំពោះអ្នកមានគុណ ដែលជាព្រះរស់របស់កញ្ញាផ្ទាល់ថែមទៀតផង។

ពិតណាស់សកម្មភាព មួយនេះបានធ្វើអោយមហាជនជាច្រើន កោតសរសើរពីទឹកចិត្តកត្តញ្ញូរបស់កញ្ញា ឱក សុគន្ធកញ្ញា យ៉ាងខ្លាំង បើទោះបីជាកញ្ញា មានភារកិច្ចរវល់ខ្លាំងប៉ុនណាក៏ដោយ ក៏កញ្ញា​មិនភ្លេចអ្នកមានគុណរបស់ខ្លួនឯងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី