ថ្មីៗនេះវាត្រូវបានគេរាយការណ៍ថា លោក Pope Thanawat មានខ្សែភាពយន្តទូរទស្សន៍ថ្មីចំនួន២។ ខ្សែភាពយន្តទីមួយគឺជារឿងល្ខោនសម័យទំនើប និងខ្សែភាពយន្តទីពីរ នឹងក្លាយជាខ្សែភាពយន្តសម័យកាលបុរាណដូចជារឿង Buppae Sunniwas ដែរ។
អ្នកនិយមលេងបណ្ដាញសង្គមស្មានថា ខ្សែភាពយន្តទូរទស្សន៍ថ្មីរបស់លោកគឺជារឿង Wiang Kum Kam ដែលជារឿងប្រលោមលោកដ៏ពេញនិយមដែលនិពន្ធដោយ លោក Thommayanti ។ ខ្សែភាពយន្តនេះនឹងត្រូវបានផលិតឡើងដោយលោក P ‘Nong Arunosha អ្នកផលិតការចាក់ផ្សាយនៃទូរទស្សន៍ថៃ។
ខ្សែភាពយន្តនេះមានតួឯកស្រី ២ នាក់ផងដែរ។ អ្នកនិយមលេងបណ្ដាញសង្គមបានចែករំលែកគំនិតរបស់ពួកគេ អំពីតួឯកស្រីដែលសមជាមួយនឹងលោក Pope Thanawat ផងដែរ។ ពួកគេនិយាយថា តួឯកស្រីដែលសាកសមគឺគួរតែជា តារាស្រី Aff Taksaorn តារាស្រី Jooy Warattaya តារាស្រី Ploy Chermarn តារាស្រី Taew Natapohn តារាស្រី Mew Nittha តារាស្រី Cherry Khemupsorn ឬតារាស្រី Nune Woranuch ផងដែរ៕







អត្ថបទពាក់ព័ន្ធ៖
- ចង់ដឹងអត់ថា អ្នកគាំទ្ររបស់លោក Pope Thanawat ចង់ឲ្យលោកចាប់ដៃគូសម្ដែងរឿងក្រោយជាមួយតារាស្រីរូបណា!!
- តារាសម្ដែងប្រុស Pope Thanawat បង្ហាញអាម្មណ៍មិនសប្បាយចិត្ត ក្រោយពេលមានព័ត៌មានបែបនេះ!!
ប្រភព៖thaistarnews
អត្ថបទដោយ៖ មិថុនា