Home កម្សាន្ត ខ្សែភាពយន្តភា...

ខ្សែភាពយន្តភាគថៃ “បុព្វេសន្និវាស” អាចនឹងមានវគ្គ ២ បន្តទៀតដែរឬអត់? តាមដានចម្លើយទាំងអស់គ្នា!

261

ខ្សែភាពយន្តភាគ “បុព្វេសន្និវាស” ទើបតែបញ្ចាំងដល់ភាគបញ្ចាប់កាលពីម្សិលម៉ិញនេះនៅលើកញ្ចក់ទូរទស្សន៍លេខ ៣ថៃ។ ទន្ទឹមគ្នានេះលោក Mai Phawat Panangkasiri ដែលជាអ្នកដឹកនាំរឿងនេះផ្ទាល់បានបញ្ចាក់ថា ខាងស្ថានីយទូរទស្សន៍នឹងរៀបចំថតខ្សែភាពយន្ត “បុព្វេសន្និវាស ភាគទី ២ ” នៅដើមឆ្នាំក្រោយបន្តរទៀត បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីសំណាក់មហារជន។

ចំណែកសាច់រឿងទាំងមូលវិញ គេមិនទាន់អាចបង្ហើបថាមានការផ្លាស់ប្តូរយ៉ាងណានោះទេមានតែរង់ចាំទាំងអស់គ្នា។ គួរបញ្ចាក់ផងដែរ តួឯកក្នុងរឿង “បុព្វេសន្និវាស ភាគទី ២ ” នៅតែជាតារាថៃលោក Pope Thanawat និងកញ្ញា Bella ដដែលមិនបានប្តូរតួថ្មីជំនួសនោះទេ ជាដំណឹងល្អសម្រាប់អ្នកគាំទ្រតារាថៃទាំងពីរដួងនេះ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ ThaistarNews

អត្ថបទដោយ ៖ បុត្រា