Home កម្សាន្ត ស្វាមីរបស់ សា...

ស្វាមីរបស់ សាន់ឆាយ ចេញមុខបករឿងប្រពន្ធមានផ្ទៃពោះ ឬក៏អត់ !

អស់រយៈពេលជាយូរមកហើយដែលមហាជមានចម្ងល់ពីរឿង សាន់ឆាយ មានផ្ទៃពោះ ប៉ុន្តែពេលនេះការពិតត្រូវបានបង្ហាញទាក់ទងការមានទម្ងន់របស់អតីតតារាស្រី Barbie Hsu ត្រូវបានបង្ហាញ ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១១​ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះស្វាមីរបស់តារាស្រីវ័យ ៤១ ឆ្នាំគឺលោក Wang Xiaofei បានប្រកាសថា ភរិយារបស់លោកកំពុងតែមានកូនទី ៣ ហើយមកទល់ពេលកូននៅក្នុងផ្ទៃមានរយៈពេល ៧ សប្ដាហ៍ ។ ដោយសារតែទើបថ្មីៗដូចនេះហើយ ទើបពិបាកក្នុងការកំណត់ណាស់ថាកូនស្រី ឬក៏ប្រុស ហើយចំពោះលោកពេលនេះគឺសុខភាពរបស់ប្រពន្ធពិតជាសំខាន់ណាស់ ។

ដោយឡែកកាលពីខែមុន មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលគឺ អតីតតារាសម្ដែង Barbie Hsu បានដួលសន្លប់ដោយសារតែសុខភាពខ្សោយនៅពេលដែលខ្លួនកំពុងតែពពោះ ។ មូលហេតុនេះហើយទើប ស្វាមីរបស់នាងមានការព្រួយបារម្ភណ៍ព្រោះនាងមានអាយុ ៤១ ឆ្នាំហើយ ដូចនេះសុខភាពក៏មិនសូវរឹងមាំដូចកាលពីមុនដែរ ប៉ុន្តែបើទោះជាយ៉ាងណាក៏លោកនឹងមើលថែប្រពន្ធឲ្យបានល្អ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ ent.sina

អត្ថបទដោយ៖ សុខអីុម