Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាសម្ដែងស្រីថៃ ៤ រូបដែលមានព័ត៌មានស្នេហាជាមួយតារាសម្ដែងប្រុសដែលធ្វើការជាមួយ!!

សព្វថ្ងៃតារាល្បីៗបានប្រកាសទំនាក់ទំនងរបស់ខ្លួនសាធារណៈ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រច្រណែននឹងពួកគេជាខ្លាំង។ ធ្វើការជាមួយគ្នាយូរៗទៅ តារាសម្តែងថៃកាន់ស្និទ្ធស្នាលគ្នា រហូតដល់ចាប់ផ្តើមមានចិត្តទៅលើគ្នាទៅវិញទៅមក។ ហើយថ្ងៃនេះដែរ Today Sharing យើងសូមបើកបង្ហាញប្រិយមិត្តនូវតារាសម្ដែងថៃ ៤ រូបដែលមានដំណឹងស្នេហាជាមួយគ្នា បន្ទាប់ពីសម្តែងរឿងភាគជាមួយគ្នា៖

១. តារាស្រី Bella Ranee

តារាសម្ដែងស្រីរូបនេះ នាងធ្លាប់មានព័ត៌មានដំណឹងស្នហាជាមួយ លោក Aum Atichart បន្ទាប់ពីធ្វើការជាមួយគ្នា នៅក្នុងខ្សែភាពយន្តទូរទស្សន៍រឿង Plerng Chimplee ផងដែរ។

២. តារាស្រី Mai Davika

តារាសម្ដែងស្រីរូបនេះ នាងធ្លាប់មានព័ត៌មានណាត់ជួបជាមួយ តារាសម្ដែងប្រុស Mario Maurer និងលោក Dome Pakornlam បន្ទាប់ពីសម្ដែងខ្សែភាពយន្ត និងរឿងភាគ្នុងទូរទស្សន៍ជាមួយគ្នាផងដែរ។

៣. តារាស្រី Mew Nittha

តារាសម្ដែងស្រីរូបនេះ នាងធ្លាប់មានព័ត៌មានណាត់ជូបជាមួយ តារាសម្ដែងប្រុស លោក Ter Chantavit បន្ទាប់ពីសម្ដែងខ្សែភាពយន្តរឿង One Day ជាមួយគ្នា។

៤. តារាស្រី Sammy Cowell

តារាសម្ដែងស្រីរូបនេះ នាងធ្លាប់មានណាត់ជួបជាមួយ តារាសម្ដែងប្រុស លោក Om Akapan និងតារាសម្ដែងផ្សែងៗទៀត៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖thaistarnews

អត្ថបទដោយ៖ មិថុនា