Home កម្សាន្ត អូហូ! នាយចឺម ...

អូហូ! នាយចឺម ត្រូវឳពុកម្ដាយ នាយក្ដី ជូនកាបូបលុយមួយហើយ ដាក់លុយពេញហ្នឹងទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានដឹងរួចមកហើយថា កាលពីប៉ុន្មានខែមុន នាយចឺម និងនាយក្ដី បានស្បថស្បែគ្នាធ្វើជាបងប្អូនបង្កើតនឹងគ្នា ហើយឳពុកម្ដាយរបស់ នាយក្ដី ក៏បានចាត់ទុក នាយចឺម ដូចកូនបង្កើតរបស់ខ្លួនអញ្ចឹងដែរ។

ជាក់ស្ដែងនាឱកាសបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ នាយចឺម និងនាយក្ដី បាននាំយកប្រាក់និងកាដូដ៏ធំមួយ ជូនដល់អ្នកមានគុណ ដើម្បីបង្ហាញពីទឹកចិត្តកត្តញ្ញូរបស់អ្នកទាំងពីរ តែអ្វីដែលរិតតែចាប់អារម្មណ៍នោះ គឺឳពុកម្ដាយរបស់នាយក្ដី បានជូនកាដូដល់អ្នកទាំងពីរវិញ ជាកាបូបបុរសដ៏ស្រស់ស្អាត មិនត្រឹមតែប៉ុនណោះ មានថែមទាំងដាក់លុយនៅក្នុងនោះ យ៉ាងពេញណែនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីនាយចឺម និងនាយក្ដី បានស្បថស្បែគ្នាធ្វើជាបងប្អូនបង្កើតមក គេសង្កេតឃើញថា ក្រុម​គ្រួសាររបស់អ្នកទាំងពីរ តែងតែផ្ដល់ក្ដីស្រលាញ់ ទៅវិញទៅមកសឹងតែគ្រប់ពេល៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់នាយចឺម និងនាយក្ដី

អត្ថបទដោយ៖សីុវលី