Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាសម្ដែងថៃ ៥ រូបជាតួអង្គក្នុងរឿង “បុព្វេសន្និវាស” ដែលពួកគេគឺសុទ្ធតែជាអ្នកមានទៀតផង!!

1482

បន្ទាប់ពីខ្សែភាពយន្តរឿង “បុព្វេសន្និវាស” បានចាក់ផ្សាយរួចមក យើងសង្កេតឃើញថា ពិតជាមានភាបល្បីល្បាញខ្លាំងណាស់ ហើយប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ នូវតារាសម្ដែងថៃទាំង ៥ រូបខាងក្រោមនេះ ពួកគេគឺសុទ្ធតែជាតារាសម្ដែងល្បីៗថែមទៀតផង។ ពួកគេម្នាក់ៗគឺសុទ្ធតែជាអ្នកមានថែមទៀតផង។

១. តារាសម្ដែងប្រុស លោក Earth Wisawawit

Iframe Compatible Tag

នៅលើគណនី Instagram របស់លោក លោកបានបង្ហាញនូវផ្ទះដ៏ប្រណិត និងឡានរបស់លោក ដែលមានតម្លៃប្រហែល ១០០០ ០០០ ០០០ បាត។

២. តារាសម្ដែងស្រី នាង Susi Susira

តារាសម្ដែងស្រីរូបនេះ ម្ដាយរបស់នាងគឺអ្នកជំនួញស្រីម្នាក់ នៅខេត្ត Chiang Mai ផងដែរ។ ឪពុករបស់នាង គឺជាអគ្គនាយកទូទៅនៃនាយកដ្ឋានវិចិត្រសិល្បៈផងដែរ។

៣. តារាសម្ដែងប្រុស លោក Nirut Sirijanya

ដោយសារតែការធ្វើការងារ នៅក្នុងឧស្សាហកម្មកម្សាន្តថៃ អស់រយៈពេលជាយូរមកហើយនោះ លោកក៏មានផ្ទះដ៏ធំមួយនៅក្នុងខេត្ត Chanthaburi ផងដែរ។

Iframe Compatible Tag

៤. តារាសម្ដែងស្រី នាង Bella Ranee

តារាសម្ដែងស្រីរូបនេះ នាងរកលុយបានយ៉ាងច្រើន ពីការផ្សព្វផ្សាយពាណិជ្ជកម្ម រឿងល្ខោន និងព្រឹត្តិការណ៍ផ្សែងផងដែរ។ តារាសម្ដែងស្រី Bella ក៏មានមុខជំនួញផ្ទាល់ខ្លួនដែរ។

៥. តារាសម្ដែងប្រុស លោក Pope Thanawat

តារាសម្ដែងប្រុសរូបនេះ បច្ចុប្បន្នលោកកំពុងរកប្រាក់ចំណូលបានជាច្រើនពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ជាច្រើនផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖thaistarnews

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX