Home កម្សាន្ត បើកបង្ហាញតារា...

បើកបង្ហាញតារាប្រុសថៃ ៧ ដួងដែលលាក់បាំងទំនាក់ទំនងស្នេហារបស់ខ្លួនជិតឈឹងពីភ្នែកមហារជន!

ប្រជាប្រិយភាពរបស់តារាប្រុសរូបសង្ហារ ៧រូបប្រចាំប្រទេសថៃហាក់នៅតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ នេះក៏ដោយសារតែពួកគេមិនសូវមានរឿងអាស្រូវជាប់ខ្លួន ម្យ៉ាងវិញទៀតតារាល្បីៗមួយចំនួនតែងលាក់បាំងទំនាក់ទំនងស្នេហារបស់ខ្លួនពីក្រសែភ្នែកមហារជនមិនចង់ឲ្យបែកធ្លាយនោះទេ។

១. Weir Sukollawat ៖ តារាប្រុសរូបនេះបានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹង Bella Ranee អស់រយៈពេល ៥ ឆ្នាំហើយ ប៉ុន្តែទើបតែបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈថ្មីៗនេះតែប៉ុណ្ណោះ។

- Advertisement -

២. Bie Sukrit ៖ បន្ទាប់ពីបានបាក់បែកស្នេហាជាមួយនឹងតារាស្រី Mo Monchanok តារាប្រុសរូបនេះពុំដែលបង្ហាញស្នេហាជាមួយនារីផ្សេងឡើយ។

៣. Toey Pongsakorn ៖ មានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាប្រុសរូបនេះនិងតារាស្រី Cheer Tikhamporn ក្លាយជាគូស្នេហ៍ពិតប្រកដជាមួយគ្នា ប៉ុន្តែត្រូវបានតារាប្រុសរូបនេះបង្ហើបថារូបលោកមានមនុស្សស្រីម្នាក់ដែលលោកតែងតែមានទំនាក់ទំនងល្អរួចហើយ គ្រាន់តែមិនបញ្ជាក់ថាជាអ្នកសិល្បៈឬមិនមែនឡើយ។

៤. Tono Pakin ៖ បន្ទាប់ពីលោក Tono Pakin បែកបាក់ស្នេហាជាមួយនឹងតារាស្រី Tangmo Nida។ ក្រោយមកទៀតគេពុំដែលឃើញតារាប្រុសរូបនេះបង្ហាញស្នេហាថ្មីទៀតជាសាធារណៈឡើយ។

៥. Pong Nawat ៖ រូបលោកបានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Eui ប៉ុន្តែលោកមិនដែលបង្ហាញជាសាធារណៈឡើយ រហូតដល់អ្នកទាំងពីរបានបែកផ្លូវគ្នាក្នុងពេលថ្មីៗនេះ។

៦. James Jirayu ៖ លោកជាតារាប្រុសមួយដួងដែលធ្វើឱ្យអ្នកទស្សនាស្រីជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែគេពុំដែលឮពត៌មានពីតារាប្រុសនេះអំពីរឿងស្នេហាឡើយ។

៧. Mario Maurer ៖ តារាប្រុសរូបនេះបានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាម៉ូឌែលស្រី Junji ប៉ុន្តែលោកពុំដែលបង្ហាញទំនាក់ទំនងមួយនេះជាសាធារណៈឡើយ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ ThaiStarNews

អត្ថបទដោយ ៖ បុត្រា

Advertisement - UnitusX