Home កម្សាន្ត ធ្លាប់ឃើញឬនៅ? តោះមកមើលទិដ្ឋភាពហាងផ្កាដ៏ស្អាតស្រស់បំព្រងរបស់តារាស្រីស៊ិចស៊ីនាង Four ផ្កាចម្រុះពណ៌ច្រើនប្រភេទ!!

ធ្លាប់ឃើញឬនៅ? តោះមកមើលទិដ្ឋភាពហាងផ្កាដ៏ស្អាតស្រស់បំព្រងរបស់តារាស្រីស៊ិចស៊ីនាង Four ផ្កាចម្រុះពណ៌ច្រើនប្រភេទ!!

ស្រស់ស្អាតបំព្រងពេញដោយផ្កាចម្រុះពណ៌!! បើកបង្ហាញមុខជំនួញយ៉ាងកាប់កបដែលតារាសម្ដែងស្រីជើងចាស់សម្រស់ក្មេងជាងវ័យល្បីល្បាញជាច្រើនឆ្នាំក្នុងវិស័យការសម្ដែងនិងចម្រៀងនៅក្នុងប្រទេសថៃនាង Four Sakonrat។

គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Four Sakonrat គឺជាអ្នកសម្ដែងនិងជាអ្នកចម្រៀងស្រីជើងចាស់មួយដួងក្នុងសិល្បះថៃ វ័យ៣១ឆ្នាំទហើយ តែរូបសម្រស់នាងតែងទទួលបានការសសើរពីមិត្តអ្នកគាំទ្រថានៅក្មេងខ្ចីមិនចាញ់វ័យជំទង់នោះឡើយ។ ផ្ដើមអាជីពក្នុងសិល្បះដំបូងៗរបស់រូបនាង គឺផ្ដើមពីការល្បីឈ្មោះជាណេតអាយដលក្នុងបណ្ដាញសង្គម ហើយក៏បានបង្កើតជាក្រុមចម្រៀងដែលមានគ្នាពីរនាក់គឺក្រុមFourmod។ បន្ថែមពីនេះរូបនាងក៏បានក្លាយជាអ្នកសម្ដែងស្រីដែលដើរតួបានទាំងជាតួអង្គកាចឆ្នាស់ឆ្នើមនិងតួស្លូត។ ចង់ដឹងថាហាងផ្កាដែលមានឈ្មោះថា Morning glory by four របស់រូបនាងមានការតុបតែងនិងដាក់លក់ផ្កាស្រស់ៗស្អាតៗយ៉ាងណានោះ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ