Home កម្សាន្ត តារាសម្ដែង Lee Min Ho បានចាកចេញពីមណ្ឌលហ្វឹកហ្វឺនហើយ !!

តារាសម្ដែង Lee Min Ho បានចាកចេញពីមណ្ឌលហ្វឹកហ្វឺនហើយ !!

បន្ទាប់ពីអស់រយៈពេល ៤ សប្ដាហ៍ចូលរួមវគ្គហ្វឹកហ្វឺននៅមជ្ឈមណ្ឌល Nonsan Army Training Center តារាសម្ដែង Lee Min Ho បានចាកចេញពីកន្លែងមានកិត្តិយសនេះកាលពីថ្ងៃទី ១២ ខែមេសា​ ហើយតារាប្រុសរូបនេះនឹងចូលទៅហ្វឹកហាត់នៅក្នុង post-service system នៅថ្ងៃទី ១៥ ខែមុន ។

គោលបំណងនៃការចូលហ្វឹកហាត់នៅក្នុង post-service system គឺដើម្បីហ្វឹកហាត់មូលដ្ឋានកងទ័ពដោយចូលហ្វឹកហាត់ក្នុងមណ្ឌលនេះតាមពេលកំណត់របស់ Korea Military manpower Administration បន្ទាប់ពិចូលបំពេញកាតព្វកិច្ចយោធា ។

តារាសម្ដែង Lee Min Ho នឹងត្រឡប់ទៅបំពេញតួនាទីក្នុងការិយាល័យ Suseo Social Welfare Center នៅក្នុងស្រុក Gangnam រយៈពេល ១ ឆ្នាំពេញ ហើយនឹងបញ្ចប់កាតព្វកិច្ចនេះនៅខែ ឧសភា ឆ្នាំ ២០១៩ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ ilovekstars

អត្ថ​បទដោយ៖ សុខអីុម