Home កម្សាន្ត មិនមែនមានតែ ក...

មិនមែនមានតែ កញ្ញា នោះទេ សូម្បីតែលោក ឆន សុវណ្ណារាជ ក៏បានធ្វើរឿងកត្តញ្ញូចំពោះអ្នកមានគុណផងដែរ!

219

ប្រិយមិត្តគ្រប់រូបប្រាកដជាបានជ្រាបរួចមកហើយថា កាលពីម្សិលម្ងៃកញ្ញា ឱក សុគន្ធកញ្ញា បានរៀបចំពិធីសូត្រមន្តលើករាសី និងស្រង់ទឹកជូនអ្នកមានគុណ ដែលទង្វើនេះ បានធ្វើអោយមហាជនជាច្រើនកោតសរសើរពីទឹកចិត្តរបស់កញ្ញាយ៉ាងខ្លាំង។

ដោយឡែកកាលពីម្សិលមិញនេះ តារាចម្រៀងប្រុសរូបសង្ហារក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណារាជ ក៏មិនខុសពីកញ្ញា ឱក សុគន្ធកញ្ញា ដែរ ដោយកាលពីល្ងាចមិញនេះលោក បានរៀបចំពិធីសូត្រលើករាសីជាមួយនឹងក្រុមគ្រួសារ មិនត្រឹមតែប៉ុនណោះលោកក៏បានធ្វើពិធីស្រង់ទឹកជូនអ្នកមានគុណ មិនអោយចាញ់តារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ។

ពិតណាស់ទង្វើល្អៗបែបនេះ កូនខ្មែរគ្រប់រូបគួរតែយកតម្រាប់តាម ព្រោះមានតែព្រះរស់នៅផ្ទះរបស់យើងទេ ដែលលោកគឺជាអ្នកមានគុណយ៉ាងធំធេងបំផុត សំរាប់យើងត្រូវសងគុណ៕ តោះចង់ដឹងលោក ឆន សុវណ្ណារាជ បង្ហាញចិត្តកត្តញ្ញូយ៉ាងណាខ្លះនោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ឆន សុវណ្ណារាជ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX