Home កម្សាន្ត តារាសម្ដែង Ki...

តារាសម្ដែង Kim Bum នឹងចូលបំពេញកាតព្វកិច្ចយោធានៅចុងខែនេះ !!

83

តារាសម្ដែង Kim Bum នឹងចូលបំពេញកាតព្វកិច្ចយោធានៅចុងខែនេះ ដោយកាលពីថ្ងៃទី ១២ ខែមេសា ភ្នាក់ងាររបស់ផលិតកម្ម King Kong by Starship បានប្រាប់ឲ្យដឹងថា Kim Bum នឹងចូលបំពេញកាតព្វកិច្ចយោធាក្នុងនាមជាមន្ដ្រីបម្រើសេវាសាធារណៈនៅថ្ងៃទី ២៦ ខែមេសា នេះ ។

ផលិតកម្មនេះបានលើកឡើងថា « បន្ទាប់ពីទទួលបានលិខិតកោះហៅមួយពីរដ្ឋ​ តារាសម្ដែង Kim Bum នឹងចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី ២៦ ខែមេសា ក្នុងនាមជាបុរសជនជាតិកូរ៉េម្នាក់ ។ ដោយសារតែបញ្ហាសុខភាពទើបតារាប្រុសរូបនេះត្រូវបានចាត់តាំងឲ្យជាមន្ដ្រីបម្រើកិច្ចការសាធារណៈ » ។

ផលិតកម្មដដែលនេះបានពន្យល់ទៀតថា « Kim Bum បានទទួលការព្យាបាលជាបន្តបន្ទាប់តាំងពីលោកអាយុ ២០ ឆ្នាំមកម្ល៉េះដោយព្រោះតែជម្ងឺតពូជ ។ ដើម្បីបានជាលោកបន្តពិសារថ្នាំ និងហាត់ប្រាណជាប្រចាំ ប៉ុន្តែទីបំផុតលោកត្រូវបានចាត់តាំងឲ្យបំពេញជាមន្ដ្រីបម្រើសេវាសាធារណៈ » ។

ព័ត៌មានត្រូវបានចេញផ្សាយបន្ទាប់ពី តារាសម្ដែង Kim Bum និងតារាសម្ដែង Oh Yeon Seo បានប្រកាសនូវទំនាក់ទំនងរបស់ពួកគេជាសាធារណៈកាលពីខែ មីនា កន្លងទៅ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ allkpop

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX