Home កម្សាន្ត ចូលរួមរំលែកទុក្ខផង! ពេលនេះកំពូលតារាកំប្លែងនាយ កុយ បានបាត់បង់សមាជិកមួយរូបហើយ!

ចូលរួមរំលែកទុក្ខផង! ពេលនេះកំពូលតារាកំប្លែងនាយ កុយ បានបាត់បង់សមាជិកមួយរូបហើយ!

ជារឿងមួយដែលគួរអោយសោកស្ដាយខ្លាំងបំផុត ដែលកំពូលតារាកំប្លែងល្បីឈ្មោះក្នុងប្រទេសកម្ពុជានាយ កុយ ត្រូវបាត់បង់សមាជិកគ្រួសារមួយរូបគឺ បងប្រុសជាទីស្រលាញ់របស់លោកមានឈ្មោះថា ជួង គុណ ដោយទទួលមរណៈភាពកាលពីព្រឹកមិញនេះ។

បើយោងតាមប្រភពពីគណនីហ្វេសប៊ុករបស់តារាកំប្លែងនាយ កុយ បានបង្ហោះមុននេះបន្តិចថា«បងប្រុសខ្ញុំឈ្មោះជួងគុណគាត់បានទៅចោលខ្ញុំហើយគាត់ទៅរហូតសូមបងទៅអោយបានសុខចុះ»។ ពិតជាគួរអោយអាណិតនាយ កុយ ខ្លាំងណាស់ ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីបងប្អូនគេជុំគ្នាសប្បាយ ឯគ្រួសារលោកបែរជាជួបទុក្ខដ៏ក្រៀមក្រំបែបនេះទៅវិញ។

យ៉ាងណាមិញតាមរយៈ សារដ៏ក្រៀមក្រំរបស់នាយ កុយ ខាងលើនេះ សារព័ត៍មាន Todaysharing ក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារលោកអ៊ុំ កុយ​ ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់ នាយកុយ

អត្ថបទដោយ៖សីុវលី