Home កម្សាន្ត ដ៏ថ្នាក់ហ្នឹងផង! ជី ដេវីត ហ៊ានលៈបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើរឿងមួយអោយ ទេព បូព្រឹក្ស!

ដ៏ថ្នាក់ហ្នឹងផង! ជី ដេវីត ហ៊ានលៈបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើរឿងមួយអោយ ទេព បូព្រឹក្ស!

ប្រិយមិត្តគ្រប់រូបប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះប្រជាប្រិយភាព តារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស កំពុងតែមានសន្ទុះយ៉ាងខ្លាំង ជាពិសេសនោះគឺរាល់បទចម្រៀង ដែលអ្នកទាំងពីរច្រៀងនិងសម្ដែងជាមួយគ្នា តែងតែទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរតែងតែបង្ហាញភាពស្និតស្នាលជាមួយនឹងគ្នា មិនថានៅលើឆាកប្រគុំតន្ត្រីឬនៅក្នុងបណ្ដាញសង្គមនោះទេ រហូតដ៏ធ្វើអោយអ្នកគាំទ្រ សង្ស័យថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងពិតប្រាកដជាមួយនឹងគ្នាទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កញ្ញា ទេព​ បូព្រឹក្ស បានទៅប្រគុំតន្រ្តីមួយកន្លែងនៅខេត្តសៀមរាប ដែលមានចម្ងាយឆ្ងាយពីទីក្រុងភ្នំពេញយើងខ្លាំងដែរ តែអ្វីដែលមិននឹកស្មាននោះគឺលោក ជី ដេវីត ដែលជាដៃគូចម្រៀងកញ្ញា ទេព បូព្រឹក្ស បានជូនកញ្ញាទៅដល់ទីនោះផងដែរ ដោយមិនអោយកញ្ញាឯការធ្វើដំណើរទៅប្រគុំតន្រ្តីតែម្នាក់ឯងនោះទេ នៅបើយោងតាមសាររៀបរាប់ក្នុងបណ្ដាញសង្គមរបស់កញ្ញា ទេព បូព្រឹក្ស។

យ៉ាងណាមិញសកម្មភាពមួយនេះ ពិតជាធ្វើអោយអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីររូបខាងលើ រំភើបចិត្តយ៉ាងខ្លាំង ព្រោះមិននឹងស្មានថាលោក ជី ដេវីត សុខចិត្តលះបង់ពេលវេលាដល់មានតម្លៃរបស់ខ្លួន ដើម្បីជូនកញ្ញា ទេព​ បូព្រឹក្ស ទៅប្រគុំតន្រ្តីនៅឯខេត្តសោះ៕

សារនិងរូបភាពដែលកញ្ញា ទេព បូព្រឹក្ស ផុសក្នុងបណ្ដាញសង្គម

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា ទេព បូព្រឹក្ស

អត្ថបទដោយ៖សីុវលី