Home កម្សាន្ត អាយុច្រើនហើយ ...

អាយុច្រើនហើយ ប៉ុន្តែតារាប្រុស ៥ ដួងនេះបែរជាមិនទាន់រៀបការ ជាពិសេសនោះគឺមិនទាន់មានគូស្នេហ៍ទៀត !!

តារាប្រុសថៃមានឈ្មោះល្បីល្បាញ ៥ ដួងនេះមានអាយុកាន់តែច្រើនឡើងៗ ប៉ុន្តែបើនិយាយពីសម្រស់វិញគឺនៅតែស្រស់សង្ហារ និងស្អាតជានិច្ច ។​ មានរូបរាងសង្ហារតែតារាប្រុស ៥ ដួងនេះបែរជាអភ័ព្វស្នេហ៍ទៅវិញ គឺនៅមិនទាន់មានគ្រួសារនោះទេ ។

តោះ! ចង់ដឹងថា តារារូបណាខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១. តារាប្រុស Boy Pakorn

តារាប្រុសរូបនេះត្រូវបានម្ដាយចង់ឲ្យរៀបការ ប៉ុន្តែលោកមិនទាន់មានមិត្តស្រីសូម្បីតែម្នាក់ ។

២. តារាប្រុស James Jirayu

តារាប្រុសរូបនេះមានអាយុច្រើនហើយ និងធ្លាប់លេចលឺព័ត៌មានស្នេហាជាច្រើន ប៉ុន្តែជាចុងក្រោយតារាប្រុសរូបនេះបានប្រកាសថាលោកមិនទាន់មានមិត្តស្រីនៅឡើយទេ ។

៣. តារាប្រុស James Ma

តារាប្រុសរូបនេះបាននិយាយថា លោកចង់ផ្ដោតទៅលើការងារសិនជាមុនសិន ហើយចាំគិតរឿងស្នេហាតាមក្រោយ ។

៤. តារាប្រុស Toey Pongsakorn

តារាប្រុសរូបនេះអ្នកគាំទ្រឲ្យលោកចាប់ផ្ដើមស្នេហាជាមួយនឹង Cheer Tikhampohn បន្ទាប់ពីអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នារួច ។

៥. តារាប្រុស Pope Thanawat

តារាប្រុសរូបនេះមានវ័យ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែបែរជាគ្មានសង្សារសូម្បីតែម្នាក់នៅពេលនេះ ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ សុខអីុម