Home កម្សាន្ត រឿងថៃល្អមើលទា...

រឿងថៃល្អមើលទាំង៦ ដែលអ្នកគួរតាមដាន ក្រោយមើលរឿង បុព្វេសន្និវាស ចប់!

នាឆ្នាំថ្មីនេះខ្សែភាពយន្តភាគថៃជាច្រើននឹងត្រូវលើកយកមកចាក់បញ្ចាំងលើកញ្ជក់ទូរទស្សន៍ថៃជាច្រើនស្ថានីយ៍ ដែលរឿងភាគទាំងនោះសុទ្ធសឹងតែសម្តែងដោយតារាល្បីៗនៅក្នុងប្រទេសថៃ។ កាលពីពេលថ្មីៗកន្លងទៅនេះ រឿង បុព្វេសន្និវាស ដែលបានឆក់យកបេះដូងប្រិយមិត្តគ្រប់គ្នា ក៏បានឈានដល់វគ្គបញ្ចប់ផងដែរ។ ចប់រឿងដ៏ល្អមើលមួយនេះហើយ គួរបន្តមើលរឿងណាទៀតទៅ?

ថ្ងៃនេះ TodaySharing សូមណែនាំប្រិយមិត្តនូវរឿងភាគថៃ ទាំង៦ រឿងដែលលោកអ្នកមិនគួររំលង ដែលនឹងចាក់ផ្សាយបន្តពី បុព្វេសន្និវាស៖

1. រឿង Nueng Dao Fah Diew ៖ រឿងភាគមួយនេះគឺកើតឡើងនៅកំឡុងពេលឆ្នាំ ១៧៦៧ ដែលសម្តែងដោយតារាប្រុសស្រីល្បីប្រចាំប្រទេសថៃ James Jirayu និង Taew Natapohn។

2. រឿង Game Sanaeha ៖ ខ្សែភាពយន្តមួយនេះគឺជារឿងមួយដែលគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសថៃ ដែលសម្តែងដោយ James Jirayu និង Taew Natapohn។

 

3. រឿង The Crown Princess ៖ ខ្សែភាពយន្តភាគមួយនេះនឹងត្រូវចាក់ផ្សាយនាពាក់កណ្តាលឆ្នាំ ២០១៨ នេះហើយ ដែលមាន Nadech និង Yaya ជាតួឯក។

 

4. រឿង Dung Duang Haruetai ៖ ខ្សែភាពយន្តភាគមួយនេះនឹងត្រូវចាប់ផ្តើមសម្តែងនាពេលឆាប់ៗនេះដែលមានលោក Tik Jesda, Kimberley, Yam Matira និង Pop Thagoon ជាតួប្រុសស្រីក្នុងរឿងនេះ។

5. រឿង Lai Ginary ៖ រឿងនេះត្រូវបានផលិតដោយលោក P’ Off Pongpat ដែលជាផលិតករនៅឯ Act Art Generation ដែលសម្តែងដោយ Tik Jesda និង Yaya Urassaya។

 

 

6. រឿង My Love From The Star ៖ ខ្សែភាពយន្តនេះគឺជារឿងដំបូងដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ផលិតពីខ្សែភាពយន្តភាគរបស់កូរ៉េ ដែលមាន Nadech និង Matt Peeranee ជាតួឯកប្រុសស្រី៕

អត្ថបទពាក់ព័ន្ធ ៖

អត្ថបទដោយ ៖ ធីជេ