Home កម្សាន្ត រូបមន្ដមិនលាក...

រូបមន្ដមិនលាក់ពីតួឯកស្រីរូបស្អាតនាង Namfon ប្រាប់ពីវិធីសាស្រ្ដធម្មជាតិប្រែសម្បុរស្បែកឲសស្អាតបែបធម្មជាតិ!!

3272

ស្បែកសស្រស់ស្អាតភ្លឺថ្លាជាទីប្រាថ្នាចង់បានរបស់មិត្តនារីគ្រប់រូប ជាពិសេសមិត្តយុវនារីសម័យថ្មីតែសេចក្ដីប្រាថ្នារបស់មិត្តនារីគ្រប់រូប។ ពេលនេះតារាស្រីថៃដ៏ល្បីល្បាញរូបសម្រស់ស្អាតលំដាប់តួឯកនាង Namfon Patcharin បានបង្ហើបប្រាប់ពីរូបមន្ដធម្មជាតិដែលនាងធ្លាប់អនុវត្តន៍ហើយទទួលបានជោគជ័យ ដោយរូបនាងពីមុនក៏ធ្លាប់មានស្បែកមិនសថ្លាផងដែរ។ តោះទៅមើលរូបមន្ដរបស់នាងទាំងអស់គ្នា៖

-រូបមន្ដទី១៖ រូបមន្ដក្រូចឆ្មារស្ករស ជារូបមន្ដងាយៗគួរអនុវត្ដន៍នៅជំហានដំបូងដើម្បីកំចាត់កោរសិការស្បែកចាស់ដែលស្រអាប់មិនភ្លឺថ្លា។ ដោយយកក្រូចឆ្មារមួយផ្លែច្របាច់យកទឹកហើយមកលាយជាមួស្ករស២ស្លាបព្រាបាយកូរឲខាប់ ហើយយកមកខាត់ហើយស្បែកក្រោយពីងូតទឹករួចជាការស្រេច។

-រូបមន្ដទី២៖ ខាត់ស្បែកជាមួយទឹកឃ្មុំក្រូចឆ្មារ ដោយត្រូវការធាតុផ្សំដូចជាក្រូចឆ្មារច្របាច់យកទឹកមួយផ្លែនិងទឹកឃ្មុំ២ស្លាបព្រាបាយ ហើយយកវាមកកូរផ្សំចូលគ្នាឲស្មើរសាច់។​ បន្ទាប់មកក៏យកល្បាយនេះមកលាបខាត់ស្រាលលើស្បែកដែលបានងូតទឹកសំអាតខ្លួនរួចទុករយៈពេល១៥នាទីសឹមលាងសំអាតចេញវិញនឹងទឹកស្អាតធម្មតាជាការស្រេច។ ក្រោយពីបានអនុវត្តន៍បែបនេះមិត្តនារីយើងនឹងទទួលបានស្បែកសស្អាតភ្លឺពីខាងក្នុងថែមទាំងមានសុខភាពល្អទៅថ្ងៃក្រោយទៀតផង។

-រូបមន្ដទី៣៖ រូបមន្ដល្ហុងទឹកដោះគោស្រស់ ជារូបមន្ដថែបំប៉នស្បែកឲមានសុខភាពល្អសភ្លឺថ្លាពីខាងក្នុងដោយយកសាច់ល្ហុងទុំមកលាយជាមួយទឹកដោះគោរស្រស់ក្នុងបរិមាណមួយដែលវាខាប់ចូលគ្នាក្លាយជាល្បាយ។ ហើយយកវាមកលាបបំពោកលើស្បែកពេញទាំងតួដងខ្លួនឬមុខទុកចោលបែបនេះរយៈពេល២០នាទីសឹមលាងសំអាតចេញនឹងទឹកធម្មតាវិញ។រូបមន្ដទាំងអស់នេះអ្នកអាច អនុវត្ដន៍ឆ្លាស់ថ្ងៃគ្នាក្នុងសប្ដាហ៍ក៏បាន ហើយជាចុងក្រោយអាចលាបស្បែកជាមួយនឹងប្រេងដូងឬប្រេងអូលីវដើម្បីបន្ថែមជាតិសំណើមធ្វើឲស្បែកពេញទឹកដងខ្លួនភ្លឺរលោងគួរឲចង់គយគន់ពិតៗ។

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX