Home កម្សាន្ត តារាកូនពីរនាង Chompoo នៅតែជាតួឯកស្រីកំពូលម៉ូតតែងខ្លួនប្លែកៗមិនចាញ់កាលពីក្រមុំ មួយម៉ូតៗដែលនាងនឹកឃើញតុបតែងពិតជាមិនធម្មតា!!

តារាកូនពីរនាង Chompoo នៅតែជាតួឯកស្រីកំពូលម៉ូតតែងខ្លួនប្លែកៗមិនចាញ់កាលពីក្រមុំ មួយម៉ូតៗដែលនាងនឹកឃើញតុបតែងពិតជាមិនធម្មតា!!

មានទៅចាញ់កាលពីនៅលីវអី!! តារាសម្ដែងស្រីរូបស្អាតដែលពេលនេះបានក្លាយខ្លួនជាអ្នកម្ដាយគេទៅហើយនោះនាង Chompoo Araya ពេលនេះនៅតែត្រូវបានមិត្តអ្នកគាំទ្រសសើរពីរូបនាងចំពោះការប្រសព្វនឹកឃើញតុបតុបតែងកាយប្លែកៗទាន់សម័យស្ទាយថ្មីរបស់នាង។ ដោយតារាស្រីវ័យ៣៦ឆ្នាំរូបនេះក៏ត្រូវបានគេស្គាល់ដែរថាគឺជាតារាស្រីដែលនិយមលេងម៉ូតសម្លៀកបំពាក់ថ្លៃៗលំដាប់តារាអន្ដរជាតិហើយថែមទាំងជាស្ទាយប្លែកៗតាំងពីរូបនាងនៅលីវមកម្លេះ ហើយនាពេលបច្ចុប្បន្ននេះរូបនាងបានរៀបការរួចទៅហើយជាមួយនឹងបុរសអ្នកជំនួញប្រាក់លានម្នាក់ព្រមទាំងបានបង្កើតកូនភ្លោះប្រុសដ៏ខ្ជូតទាំងពីរថែមទៀតផង។ ចង់ដឹងថារូបនាងនៅតែមានស្ទាយសម្លៀកបំពាក់ទាក់ភ្នែកចំលែកអារម្មណ៍យ៉ាងណានោះ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ