Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវ​ម្ចាស់ការ​ជាងនេះទៀត អ្នក​នឹងមាន​ស្នាដៃ​ល្អ​ច្រើន ក្នុង​កិច្ចសហប្រតិបត្តិការ​។ ថ្ងៃនេះ​អ្នកមាន​ឱកាស​បង្កើន​ចំណូល​ដោយ​ខ្ទង់​វិនិយោគ​ដ៏​ល្អប្រសើរ​។ មនោសញ្ចេតនា​ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕​

ឆ្នាំឆ្លូវ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដំណើរការ​ដោយ​ជោគជ័យ មានឱកាស​ពង្រីក​ថែម​ក្នុង​អនាគត​។ ចំណូល​កើនឡើង លុយកាក់​មាន​ចាយ​ពេញៗ​ដៃ​។ មនោសញ្ចេតនា បានទទួល​ការយកចិត្តទុកដាក់​ថែទាំ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ធ្វើ​ឲ្យ​អ្នកមាន​បន្ថែម​ថាមពល​ប្រយុទ្ធ ឆ្លងកាត់​ការលំបាក​ក្នុង​ការងារ​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ​ស្រុតចុះ ត្រូវ​ចេះ​សហការ​ជាមួយ​មនុស្ស​ជុំវិញ កុំ​អាង​ថា​ខ្លួន​ចេះ​លើសគេ មើលស្រាល​សមត្ថភាព​អ្នកដទៃ នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួនឯង​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​លុយកាក់ និង​ទ្រព្យ​មានតម្លៃ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ពុំទាន់​មានឱកាស​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​ល្អ​ជាង​។ ទិស​នាំ​លាភ​ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ល្អ​មកដល់​អ្នក កុំ​ខកខាន​ឲ្យ​សោះ​។ អាស្រ័យ​ដោយ​សមត្ថភាព​ការទូត​ដ៏​ពូកែ​របស់​អ្នក នឹង​រកចំណូលបាន​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

ឆ្នាំរោង៖ រាសី​ល្អ​មធ្យម​។ ការងារ ទោះបី​មានការ​លំបាក​ឧបសគ្គ​បន្តិច តែ​ចុងក្រោយ​អ្នក​នៅតែ​រៀបរយ​បាន​ដោយ​រលូន​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​អំណោយផល​ល្អ និង​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ មនោសញ្ចេតនា កុំ​ក្តាប់​ណែន​ពេក ស្នេហា​កាន់តែ​ងាយ​របូត​ពី​ដៃ​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំម្សាញ់៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ធំ អ្នករៀន​សូត្រ ប្រឡងប្រជែង នឹងមាន​ស្នាដៃ​ខ្ពស់​។ ថ្ងៃនេះ​មាន​លាភរ​ត់រក​លុយកាក់​ចូល​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ចង់​ជួប​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំមមី៖ រាសី​ល្អ​មធ្យម​។ ការងារ​សភាព​ផ្លូវចិត្ត​មិនល្អ ពិបាក​ប្រមូលផ្តុំ​ក្នុង​ការងារ​នាំ​ឲ្យ​គ្មាន​សមិទ្ធផល​ដូច​ចិត្ត​។ អាច​ប្រើ​ប្រាជ្ញា​របស់ខ្លួន​រកប្រាក់ តែ​គួរ​ស្មាន​កម្លាំង​ខ្លួន លោភលន់​គឺ​ស្លាប់​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​បន្តិច​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ផ្អែមល្ហែម​ជាង​មុន​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសឦសាន​។​ពណ៌​នាំ​សំណាង ពណ៌​ស​។ ឆ្នាំរកា​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​ការងារ​របស់ខ្លួន មិនត្រូវ​លូកលាន់​កិច្ចការ​អ្នកដទៃ នាំ​ឲ្យ​មាន​រឿងរ៉ាវ​ស្មុគស្មាញ​។ វិនិយោគ​មិន​អំណោយផល​ល្អ ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ងាយ​មានការ​សង្ស័យ​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ឈ្លោះប្រកែក​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំវក៖ រាសី​ឡើង​ខ្ពស់​។ ការងារ មិនត្រូវ​ជឿជាក់​លើ​ខ្លួន​ផង ជ្រុល​ពេក កិច្ចការ​គ្រប់យ៉ាង​គួរស្វែងយល់​យោបល់​សមូហភាព​ដើម្បី​បញ្ចៀស​មាន​កំហុស​។ កុំ​ចាយប្រាក់​ហួស​ពី​លទ្ធភាព​រក​របស់ខ្លួន​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ដ៏​មាន​សុភមង្គល​ពេញលេញ​។ ទិស​នាំ​លាភ ពាយ័ព្យ តំណម​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​បានចាប់ផ្តើម​រៀបរយ អ្នក​រវល់​រក​ងាកខ្លួន​មិន​រួច ត្រូវ​រៀបចំ​ឲ្យ​មាន​ពេល​សម្រាក​ថែទាំ​សុខភាព​។ ថ្ងៃនេះ​ចេញ​ដើរ​ទិញ​ទំនិញ​ក៏​ជា​វិធី​មួយ ដើម្បី​បាត់​ស្ត្រេ​ស​។ មនោសញ្ចេតនា មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កោតសរសើរ​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​បាន​ដូច​បំណង កុំ​លោភ​ប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​បាត់​ឱកាស​ខាងក្រោយ​។ ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​នឹងធ្វើ​ឲ្យ​អ្នក​អស់ប្រាក់​ពី​ខ្លួន​។ មនោសញ្ចេតនា ៖ ងាយ​មានការ​ឈ្លោះប្រកែក ប្រទាញប្រទង់ ធ្វើ​ឲ្យ​អ្នក​ទាំង​២ របួស​ផ្លូវចិត្ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ឆេវឆាវ ត្រូវ​បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួនឯង​។ ថ្ងៃនេះ​លុយ​ចូល​ទ្វារ​មុខ​បែរជា​ចេញទៅ​វិញ​តាម​ទ្វារក្រោយ ចាយវាយ​គ្មាន​ផែនការ និង​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ៖ មិនល្អ​ប្រសើរ ធ្លាក់​ចូលក្នុង​បរិស្ថាន​ភាពទាល់ច្រក​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕