Home កម្សាន្ត មិននឹកស្មានថា...

មិននឹកស្មានថា Lee Joon Gi ធ្វើដល់ថ្នាក់នេះដល់ IU សោះ !!

តារាសម្ដែង Lee Joon Gi បានធ្វើនូវរឿងដ៏ភ្ញាក់ផ្អើលមួយដល់ IU និងដើម្បីបង្ហាញការគាំទ្រដល់នាងផងដែរ ។ ដោយកាលពីថ្ងៃទី ១៨ ខែមេសា តារាចម្រៀង IU បានបង្ហោះនូវរូបភាពមួយសន្លឹកនៅលើគណនីអ៊ិនស្ដ្រាក្រាមផ្ទាល់ខ្លួនរបស់នាងដោយសរសេរថា « ខ្ញុំរងចាំការដូនេះ Lee Jian មិនមានបញ្ហាអ្វីនោះទេ ដរាបណាមានមេធាវី Bong Sangpil » ។

- Advertisement -

បញ្ជាក់ផងដែរថា Lee Jian គឺសម្ដែងដោយ IU ជាតួអង្គនៅក្នុងរឿង My Mister ខណៈដែល Bong Sangpil គឺសម្ដែងដោយ Lee Joon Gi នៅក្នុងរឿង Lawless Lawyer ។​ យ៉ាងណាមិញតារាប្រុស Lee Joon Gi បានផ្ញើរកាហ្វេមួយឡានដល់ស្រីស្អាត IU ដោយសរសេរនៅលើបដាថា « សុំយោបល់ពីមេធាវី Bong Sangpil នូវរាល់បញ្ហាផ្ទាល់ខ្លួនពេលថតរឿង “My Mister” » ។

តារាប្រុស Lee Joon Gi និង IU ធ្លាប់សម្ដែងជាមួយគ្នានៅក្នុងរឿង “Scarlet Heart: Ryeo” ក្នុងឆ្នាំ ២០១៦ ។ ចាប់តាំងពីពួកគេបានសម្ដែងរឿងជាមួយគ្នារួចមក អ្នកគាំទ្រជាច្រើនបានស្នើសុំឲ្យពួកគេសម្ដែងក្នុងភាគយន្ដនេះសម្រាប់វគ្គ ២ ។ មានអ្នកគាំទ្រជាច្រើនបានប្រទះឃើញអ្នកទាំងពីរចំណាយពេលជាមួយគ្នាប៉ុន្មានដងដែរ តារាប្រុស Lee Joon Gi ពិតជាផ្អែមល្ហែមណាស់ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kstarlive

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX