Home កម្សាន្ត រំភើបខ្លាំងណា...

រំភើបខ្លាំងណាស់! ទីបំផុតបេក្ខនារី Cambodian idol សំ សារ័ត្ន បានជួបម្ដាយបង្កើតបែកគ្នាជិត៣០ឆ្នាំវិញហើយ!(មានវីដេអូ)

ប្រិយមិត្តគ្រប់រូបមាននៅចាំទេ បេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian idol កញ្ញា សំ សារ័ត្ន ដែលមានសំលេងពិរោះដូចជាតារាចម្រៀង យក់ ថិតរដ្ឋា នោះ ពេលនេះដោយសារតែកម្មវិធី បានធ្វើអោយកញ្ញា សារ័ត្ន មានឱកាសបានជួបជាមួយនឹងម្ដាយនាង ដែលបានបែកបាក់គ្នាជិត៣០ឆ្នាំវិញហើយ។

ពិតណាស់ បើយើងរំលឹកកាលពីពេលដែលបេក្ខនារី សំ សារ័ត្ន ឡើងប្រឡងនៅវគ្គដំបូង នាងបានរៀបរាប់ប្រាប់គណៈកម្មាការទាំងទឹកភ្នែកថា តាំងពីតូចមកនាងពុំដែលបានឃើញមុនម្ដាយនាងទេ ហើយនាងពិតជាចង់ជួបមុខគាត់ខ្លាំងណាស់។

ដោយឡែកពេលនេះ ពិតជារំភើបជំនួសនាងខ្លាំងណាស់ ដោយកាលពីថ្ងៃកាលពីថ្ងៃចូលឆ្នាំកន្លងទៅនេះ កញ្ញា សំ សារ័ត្ន បានផុសរូបនឹងវីដេអូមួយជាមួយនឹងម្ដាយនាង ដោយបានភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា៖«ជំរាបសួចា នាងខ្ញុំ សំ សារ័ត្ន នេះហើយម្តាយរបស់ខ្ញុំដែលរកឃើញតាមកម្មវិធីប្រលង Cambodian idol រដូវកាលទី3 នាងខ្ញុំសប្បាយចិត្តណាស់បានស្រង់ព្រះអោយអ្នកម្តាយនឹងជូនលុយគាត់តិចតួច រួមជាមួយបងប្រុសទី1បងស្រីទី2 នឹងខ្ញុំពៅគេ😍😘😘😘🙏🏻🙏🏻🙏🏻»។

តាមរយៈសារនោះផងដែល អាចបញ្ជាក់បានថា ពេលនេះកញ្ញា សំ សារ័ត្ន បានរកឃើញម្ដាយជាទីស្រលាញ់របស់នាង ដែលបានបែកគ្នាអស់រយៈពេលជិត៣០ឆ្នាំនោះវិញហើយ ហើយក៏មានមហាជនជាច្រើន បានជូនពរអោយម្ដាយនឹងកូនស្រលាញ់គ្នា មានសុភមង្គលជារៀងរហូតថែមទៀតផង៕

វីដេអូកញ្ញា សំ សារ័ត្ន ស្រង់ទឹកជូនម្ដាយរបស់នាងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

វីដេអូកាលពីពេលដែលកញ្ញា សំ សារ័ត្ន ឡើងប្រឡងចម្រៀងក្នុងកម្មវិធី Cambodian idol វគ្គដំបូង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា សំ សារ័ត្ន

អត្ថបទដោយ៖សីុវលី