Home កម្សាន្ត សង្រេងណាស់!លោ...

សង្រេងណាស់!លោក យូឌីស្កូ ធ្វើអោយ ទូច ស្រីល័ក្ខ ស្រក់ទឹកភ្នែកជោគថ្ពាល់ព្រោះតែ…..!(មានវីដេអូ)

732

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថាតារាសម្ដែង លោក យូឌីស្កូ សព្វថ្ងៃនេះកំពុងតែធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ដែលបណ្ដាលអោយលោក ស្គមរីងរៃរហូតមើលសឹងតែមិនស្គាល់ថែមទៀតផង ជាហេតុធ្វើអោយតារាសម្ដែងរួមជំនាន់ជាមួយនឹងលោកជាច្រើនរូបកើតទុក្ខយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងក្នុងនោះក៏មានតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង ទូច ស្រីល័ក្ខ មួយរូបផងដែរ ជាអ្នកខិតខំប្រឹងប្រែប្រកាសរកជំនួយ ដើម្បីជួយសង្រ្គោះលោក យូឌីស្កូ រហូតដល់មានមហាជនមួយចំនួនថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាថែមទៀងផង។

តែយ៉ាងណាមិញ កាលពីម្សិលមិញនេះកម្មវិធីសីុអារម្មណ៍របស់ទូរទស្សន៍ PNN បានអញ្ជើញនាក់ទាំងពីរទៅចូលរួមធ្វើបទសម្ភាសន៍ទាក់ទងនឹងរឿងនេះ ដោយក្នុងនោះផងដែរអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកនាងនិងលោក យូឌីស្កូ ពុំធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាអ្វីនោះទេ ហេតុផលដែលអ្នកនាងធ្វើបែបនេះ គឺគ្រាន់តែចង់អោយលោក យូឌីស្កូ បានជីវិតល្អ អាចវិលចូលមកសម្ដែងក្នុងសិល្បៈវិញតែប៉ុនណោះ។

គួរបញ្ជាក់ផងដែរថា តាមសម្ដីដែលលោក យូឌីស្កូ រៀបរាប់នៅក្នុងបទសម្ភាសន៍នោះអាចបញ្ជាក់បានថា ស្ថានភាពជម្ងឺរបស់លោកពេលនេះ គឺបានធូរស្រាលមួយកំរិតហើយ ហើយលោកក៏បានថ្លែងអំណអរគុណយ៉ាងធំធេងដ៏សប្បុរសជនទាំងឡាយ ដែលបានជួយជាថវិការ តិចក្ដីច្រើនក្ដី ដើម្បីអោយជីវិតលោកមានភាពល្អប្រសើរឡើងវិញ៕ ចង់ដឹងកាន់តែលម្អិត សូមទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកផ្លូវការរបស់ទូរទស្សន៍ PNN

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90