Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ ព្រហស្បតិ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់ ។ គប្បី​កសាង​ចំណងទាក់ទង​ល្អ​ជាមួយ​មិត្ត​រួម​អាជីព​នឹង​ថ្នាក់លើ​។ ការងារ​រកស៊ី​ងាយស្រួល​និង​មាន​ចំណូល​កើនឡើង ។ ចំណែក​មនោសញ្ចេតនា​វិញ​អ្នក​ពុំទាន់​មាន​គូ​នឹង​បាន​ជួប​គូ​និស្ស័យ ៕

ឆ្នាំឆ្លូវ៖ ការងារ រវល់​ធ្វើឲ្យ​អ្នក​នឿយហត់ ចូរ​ប្រយ័ត្ន​សុខភាព ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​ភាគហ៊ុន ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ទន់ភ្លន់​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ មិន​ត្រូវ​យក​រឿង​ក្រៅ​ម​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំងពីរ ៕

ឆ្នាំខាល៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ជោគជ័យ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​មាន​ភាពម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ៕

ឆ្នាំថោះ៖ ការងារ ត្រូវមាន​ឥរិយាបថ​ដាច់ខាត​ពេល​ដោះស្រាយ​ការងារ មិន​ត្រូវ​បង្ហាញ​ភាពស្ទាក់ស្ទើរ​អល់អែក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ៕

ឆ្នាំរោង៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​លុយកាក់ ។ មនោសញ្ចេតនា គួរ​និយាយ​គ្នា​ដោយ​ត្រង់ៗ ប្រសិន​មាន​បញ្ហា​អ្វី​កើតឡើង មិន​ត្រូវ​លាក់ទុក​ក្នុង​ចិត្ត​ឡើយ ៕

ឆ្នាំម្សាញ់៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិន​ត្រូវ​អត្តនោម័ត​ដោយ​ខ្លួនឯង ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ពស់​ចំណាយ​បែរ​ជា​ច្រើន​សន្លឹក ៕

ឆ្នាំមមី៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​ចំណាយ​ក៏​ច្រើន​ទៅ​វិញ​ដែរ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

ឆ្នាំមមែ៖ គ្រប់យ៉ាង​អំណោយផល​ល្អ ដំណើរការ​ទៅ​តាម​កម្រោង ។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការវិនិយោគ ធ្វើ​ជំនួញ​បាន​ផល​ចំណេញ ។ មនោសញ្ចេតនា សប្បាយរីករាយ សុភមង្គល ៕

ឆ្នាំវក៖ ការងារ មិនបាន​ល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃនេះ​អ្នក​អាច​ប្រឈម​នឹង​សម្ពាធ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា​ប្រយ័ត្ន​ពាក្យសម្តី ព្រោះ​ងាយ​នឹង​កើត​មាន​ការឈ្លោះប្រកែក​គ្នា ៕

ឆ្នាំរកា៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​ដើម្បី​បញ្ចៀស​បង្កទំនាស់​ក្នុង​ការងារ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ឲ្យ​មធ្យ័​ត ព្រោះ​អ្នក​អាច​ប្រឈម​ហានិភ័យ​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា កក់ក្តៅ​សុខដុមរមនា ។​

ឆ្នាំច៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការបញ្ចេញ​ទុន​វិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា ចូ​រលៃ​ពេល​ឲ្យបាន​ច្រើន​នៅ​ក្បែរ​គូស្នេហ៍​ទើប​មនោសញ្ចេតនា​មិន​រង្គោះរង្គើ ៕

ឆ្នាំកុរ៖ ការងារ មិនល្អ​ជួប​ការលំបាក​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា​គួរ​បង្កើត​ភាព​ផ្អែមល្ហែម រ៉ូមែ​ន​ទិក​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ៕