Home កម្សាន្ត អបអរសាទរ! បងប...

អបអរសាទរ! បងប្រុសបង្កើត ខាត់ វៃហាំង ចូលរោងការថ្ងៃនេះហើយ ជាមួយកូនស្រីអ្នកមាននៅខេត្ត…..(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះតារាសម្តែងប្រុសស្អាតលោក ខាត់ វៃហាំង កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន ជាហេតុធ្វើអោយលោក មានឱកាលបង្ហាញមុនតាមរយៈខ្សែភាពយន្តល្បីៗជាច្រើន មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ។

ដោយឡែកបើយើងងាកទៅចាប់អារម្មណ៍ ពីជីវិតឯកជនក្នុងគ្រួសាររបស់តារាសម្ដែងរូបនេះវិញគឺ ថ្ងៃនេះបងប្រុសបង្កើតរបស់លោក បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីហើយ ក្នុងនោះផងដែរកូនក្រមុំដែលជាបងថ្លៃស្រីរបស់លោក ខាត់ វៃហាំង ត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់អ្នកមានមុខមានមាត់មួយរូបនៅខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែងកាលពីព្រឹកមិញនេះលោក ខាត់ វៃហាំង ក៏បានផុសរូបភាពប៉ុន្មានសន្លឹក ក្នុងពិធីមង្គលការបងប្រុសរបស់លោក ហើយក្នុងនោះលោកក៏បានសរសេរសារជូនពរអោយ គូស្វាមីភរិយាថ្មីមួយគូនេះមានសុភមង្គលជារៀងរហូតថែមទៀតផង៕ តោះ! កុំអោយខាត់ពេលយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ខាត់ វៃហាំង

អត្ថបទដោយ៖សីុវលី