Home កម្សាន្ត តារាចិន ឈិន ឡ...

តារាចិន ឈិន ឡុង បដិសេធដាច់ខាតថានឹងមិនផ្ដល់ប្រាក់ដល់ប្រពន្ធក្រៅច្បាប់នោះទេ !!

អ្នកស្រី Elaine Ng ចាប់ផ្ដើមមានផ្ទៃពោះកូនស្រីម្នាក់ដែលមានឈ្មោះថា Etta Ng នៅឆ្នាំ ១៩៩៩ បន្ទាប់ពីមានស្នេហាលួចលាក់ជាមួយនឹងតារាសម្ដែង Jackie Chan ដែលត្រូវបានស្គាល់ថាជា ឈិន ឡុង ។ ប៉ុន្តែក្រោយពេលដែល ឈិន ឡុង រៀបការជាមួយនឹងភរិយាស្របច្បាប់មានឈ្មោះថា Joan Lin រួចមកតារាសម្ដែងរូបនេះបានបដិសេធថានឹងមិនព្រមទទួលស្គាល់ថាកូនស្រីឥតខាន់ស្លារបស់លោកនោះទេ រហូតដល់អ្នកស្រី Elaine Ng ទាមទារពិនិត្យ DNA ។

សារព័ត៌មានបានផ្សព្វផ្សាយពីការគេចវេះមិនព្រមជួយឧបត្ថមកូនស្រី និងប្រពន្ធមិនស្របច្បាប់ តារាសម្ដែង Jackie Chan បានទទួលស្គាល់ថាលោកបានធ្វើឲ្យកូនស្រីឈឺចាប់ ។ តារាប្រុស ឈិន ឡុង បាននិយាយថា « ត្រូវហើយខ្ញុំបានធ្វើឲ្យនាងឈឺចាប់ ប៉ុន្តែខ្ញុំនឹងមិនទៅជួយនាងនោះទេ បើទោះបីជានាងមានគំនិតចង់សម្លាប់ខ្លួនក៏ដោយ ប្រសិនបើខ្ញុំទៅជួបនាង ខ្ញុំនឹងជួបនាង ។ ខ្ញុំធ្វើតែប៉ុណ្ណឹងទេ » ។

ជាក់ស្ដែង ដំបូងឡើយតារាសម្ដែង Jackie Chan បាននិយាយថា លោកនឹងបរិច្ចាកប្រាក់របស់លោកទៅឲ្យមជ្ឈមណ្ឌលសប្បុរសធម៌ទាំងអស់ ក្រោយពេលដែលលោកស្លាប់ ។ ប៉ុន្តែក្រោយមកនៅឆ្នាំ ២០១៥ តារាប្រុសរូបនេះបានប្ដូរគំនិត ហើយសម្រេចចិត្តសាជាថ្មីដោយលោកនឹងផ្ដល់កេរមរតករបស់លោកទាំងប៉ុន្មានទៅឲ្យកូនប្រុសឈ្មោះ Jaycee Chan ដែលចេញពីពន្ធធានាគារនៅក្នុងឆ្នាំដដែរនោះ ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០១៧ អ្នកស្រី Elaine Ng បានធ្លាក់ខ្លួនដុនដាបនៅពេលកូនស្រីរបស់នាងវ័យ ១៧ ឆ្នាំរត់ចេញពីផ្ទះ បន្ទាប់មកនាងបានបាត់បង់ការងារជាពិធីករនៅក្នុងវិទ្យុ ហើយលោកបានព្យាយាមទាក់ទងទៅលោក Jackie Chan តាមរយៈអ្នកនាំការម្នាក់ដើម្បីឲ្យលោកជួយ ។ តារាសម្ដែង ឈិន ឡុង បានតបវិញថា « ខ្ញុំនឹងមិនផ្ដល់លុយឲ្យនាងទេ សូម្បីតែមួយកាក់ » ។ ដើម្បីសម្រាលកាលលំបាកផ្នែកហិរញ្ញវត្ថុនេះ នាងបានពឹងផ្អែកទៅលើមូលនិធិរបស់ពុទ្ធសាសនា និងសុំខ្ចីលុយពីមិត្តភក្ដិរបស់នាង ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម