Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ ច័ន្ទ ទី ៣០ ខែ មេសា ឆ្នាំ ២០១៨

​ឆ្នាំជូត ៖ ការងារ ថ្ងៃនេះ​ល្អប្រសើរ នាំមក​នូវ​ប្រភព​ចំណូល​ស្ថិរភាព ។ លុយកាក់ មាន​ចំណូល​បន្ថែម​ច្រើន តែ​ក៏មាន​ល្អ​ត្រូវ​ចំណាយ​ច្រើន​ដែរ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​សម្រាប់​គូស្នេហ៍ ៕

​ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ជួប​សម្ពាធ​ច្រើន ។ លុយកាក់ គួរ​ប្រយ័ត្នប្រយែង​ពេល​បញ្ចេញ​ប្រាក់​វិនិយោគទុន ។ មនោសញ្ចេតនា ត្រូវ​បង្ការ​មាន​ជន​ទី​៣ ចង់​បំផ្លាញ​មនោ​ស​ញ្ចេ​តរបស់​អ្នក​៕

​ឆ្នាំខាល ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ ជួញដូរ​។ មនោសញ្ចេតនា គួរ​ចេះ​ថែរក្សា​នូវ​អ្វី​ដែលមាន​សព្វថ្ងៃនេះ ៕

​ឆ្នាំថោះ ៖ ការងារ ត្រូវ​ចេះ​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​សម្រេច​ឲ្យ​បានល្អ​ការងារ ។ លុយកាក់ មានឱកាស​រកប្រាក់​ចំណូល​បាន​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំរោង ៖ ការងារ ស្ថិរភាព​គួរ​ព្យាយាម​ធ្វើការ​ងារ​ឲ្យ​បានល្អ​បន្តទៀត​។ លុយកាក់ ប្រយ័ត្ន​ទុកដាក់​លុយកាក់​ឲ្យ​បានល្អ បង្ការ​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ មានរឿង​អ្វី​ត្រូវ​និយាយ​គ្នា​ដោយ​ត្រង់ៗ​កុំ​លាក់ទុក​ក្នុង​ចិត្ត ៕

​ឆ្នាំម្សាញ់ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ការងារ​របស់ខ្លួន កុំ​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ៖ ចំណូល​នឹងនរ តែ​ចំណាយ​ក៏ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

​ឆ្នាំមមី ៖ ការងារ មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ផ្នែក​ខាងមុខ ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ គួរ​សិក្សា​ស្វែងយល់​ឲ្យ​ល្អិតល្អន់ មុន​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ ។ មនោសញ្ចេតនា ងាយ​កើតមាន​ការខ្វែង​កំ​និ​ត​គ្នា​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំមមែ ៖ ការងារ ធ្វើ​អ្វី​មិនត្រូវ​ប្រញាប់ប្រញាល់ ប្រយ័ត្ន​កើតមាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ មាន​ខុសត្រូវ​ចំណាយ​ជាច្រើន ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា គួរ​ចេះ​ស្តាប់​យោបល់​គ្នា​ទៅវិញទៅមក ទើប​មនោសញ្ចេតនា នៅ​គង់វង្ស​ល្អ​ប្រពៃ​៕

​ឆ្នាំវក ៖ ការងារ មិនត្រូវ​ប្រឹង​ធ្វើការ​ហួសកម្លាំង​គួរ​គិតគូរ​ពី​សុខភាព​ខ្លះ​ផង ។ លុយកាក់ ថ្ងៃនេះ​អ្នក​សប្បាយចិត្ត​ដោយសារ​ទិញ​បាន​របស់​ល្អ​ក្នុង​តម្លៃថោក ។ មនោ​ញ្ចេ​ត​នា មានឱកាស​បានបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំរកា ៖ ការងារ មិនល្អ គ្រប់យ៉ាង​មិនបាន​សម្រេច​ដូច​បំណង ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​មាន​បាត់​របស់​លុយកាក់ ។ មនោ​ស​ញ្ចេ​ត​ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំចរ ៖ ការងារ គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​ពី​អ្នក​រួម​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​តិចតួច ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម​នឹង​គ្នា ៕

​ឆ្នាំកុរ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ដែល​អាចជួយ​ឲ្យ​បុព្វហេតុ​របស់​អ្នក​កាន់តែ​រីកចម្រើន ។ លុយកាក់ គ្រប់គ្រង​លុយកាក់​ឲ្យ​បានល្អ បញ្ចៀស​ត្រូវ​ខ្វះខាត​នៅ​ថ្ងៃ​ខាងមុខ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕​