Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ ព្រហស្បតិ៍ ទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨

1936

ឆ្នាំជូត៖ ការងារ ត្រូវ​ចេះ​អត់ធ្មត់ នោះ​រាល់​ការលំបាក​នឹង​ត្រូវ​បាន​ដោះស្រាយ​ស្រេចបាច់ ។ លុយកាក់ មាន​ឱកាស​រក​ប្រាក់​ច្រើន តែ​មិន​ត្រូវ​មាន​ចិត្តអន្ទះសារ​ជ្រុល គួរ​ធ្វើ​ដោយ​សន្សឹមៗ​។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ៕​

ឆ្នាំឆ្លូវ៖ ការងារ គួរ​ធ្វើ​ឲ្យ​ល្អ​កិច្ចការ​របស់​ខ្លួន​សិន រួច​ចាំ​ជួយ​ចាត់ចែង​រឿង​អ្នក​ដទៃ ។ លុយកាក់ ស្ថិរភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​, គួរ​គ្រប់គ្រង​ឲ្យបាន​ល្អ​ចំណូល​ចំណាយ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​តែ​រឿង​តូចតាច ៕

ឆ្នាំខាល៖ ការងារ មិន​ត្រូវ​បង្ក​ភាពស្មុគស្មាញ​ឲ្យ​អ្នកដទៃ ដែល​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ការងារ​របស់​ខ្លួនឯង ។ លុយកាក់ ស្ថិរភាព​តែ​ក៏​ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕

ឆ្នាំថោះ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ គួរ​ប្រមូលផ្តុំ​តែ​ក្នុង​ការងារ​របស់​ខ្លួន ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​រីករាយ និង​មិន​រីករាយ​អំពី​រឿង​លុយកាក់ មិន​ត្រូវ​ជឿជាក់​អ្នកដទៃ​ជ្រុល​នាំ​ឲ្យ​ចាញ់បោក​គេ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ប្រសិន​ដោះស្រាយ​មិនបាន​ល្អ និង​ឥទ្ធិពល​អសកម្ម ដល់​អាពាហ៍ពិពាហ៍ ៕

ឆ្នាំរោង៖ ការងារ គ្រប់​យ៉ាង​ងាយស្រួល ដំណើរការ​ទៅ​យ៉ាង​រលូន ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ តែ​មិន​ត្រូវ​វិនិយោគ​អចលនទ្រព្យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

ឆ្នាំម្សាញ់៖ ការងារ ល្អប្រសើរ សម្រេចបាន​លទ្ធផល​ច្រើន​លើស​ពី​បំណងប្រាថ្នា ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ នឹង​មាន​ឱកាស​កើន​ចំណូល ។ មនោសញ្ចេតនា គួរ​ចេះ​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​បាន​គង់វង្ស កុំឲ្យ​មាន​ភាពល្អក់ក​ករនឹង​គ្នា ៕

ឆ្នាំមមី៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំ​មាន​ភាព​អួតអាង ទោះ​ខ្លួន​ចេះ​លើសគេ​ក៏ដោយ ។ លុយកាក់ ធូរធារ​មាន​សមត្ថភាព​ខ្ពស់ ត្រូវបាន​ដំឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​បង្កើត​បរិយាកាស​រ៉ូមែ​នទិ​កខ្លះ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ដើម្បី​ចំណង​ស្នេហ៍​កាន់តែ​រឹងមាំ ៕

ឆ្នាំមមែ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការចរចា សហា​ការរកស៊ី​ធ្វើ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​រប​ស់​អ្នក ៕

ឆ្នាំវក៖ ការងារ សមត្ថភាព​ធ្វើការ​របស់​អ្នក​ឆ្នាំថោះ​ខ្ពង់ខ្ពស់ មានគំនិត​ច្នៃប្រឌិត​ច្រើន ហេតុនេះ “​ធ្វើ​១ ទទួលបាន​ផល ២” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​-​ចំណាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

ឆ្នាំរកា៖ ការងារ ល្អ​ត្រូវ​បាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយ​ភាព​អំណត់​ព្យាយាម​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ ថ្នាក់លើ​ពេញចិត្ត ហេតុ​នេះ​នឹង​មាន​លទ្ធភាព​ត្រូវបាន​ឡើង​ប្រាក់ខែ បាន​រង្វាន់ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​ភាពសុខសាន្ត​បំផុត ៕

ឆ្នាំច៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការងារ ដោយ​សម្រេចបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ប្រសិន​វិនិយោគ​នឹង​ទទួលបាន​ប្រាក់​ចំណេញ​យ៉ាង​គាប់ចិត្ត ។ មនោសញ្ចេតនា មាន​ឱកាស​រក​បាន​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

ឆ្នាំកុរ៖ ការងារ មិន​អំណោយផល​ល្អ កើត​មាន​រឿង​រំខាន​ចិត្តច្រើន​ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់​ខ្លួន ។ លុយកាក់ ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អ្នកដទៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ក្នុង​មនោសញ្ចេតនា ៕

Advertisement - Unitus 728x90