Home កម្សាន្ត ស្អាតកប់! វ៉ា...

ស្អាតកប់! វ៉ាន់ នីឡា ទៅដើរលេងក្រៅប្រទេសលើកនេះសាមញ្ញាៗ តែតែងខ្លួនឡូយកប់!(មានរូបភាព)

តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា សព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន នេះក៏ដោយសារតែទេពកោសល្យសិល្បៈពីកំណើតរបស់នាង និងពិសេសនោះគឺសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងផ្ទាល់នេះតែម្ដង។

ដោយឡែកកាលពីពេលថ្មីៗនេះ នីឡា បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានដឺកដៃម្តាយជាទីស្រលាញ់របស់នាង ទៅដើរលេងយ៉ាងសប្បាយរីករាយនៅឯប្រទេសថៃ ដោយក្នុងនោះនាងបានថតរូបផុសជាច្រើនសន្លឹក ដែលគ្រប់រូបភាពទាំងអស់គឺសុទ្ធសឹងតែស្អាត់កប់តែម្ដង។

ពិតណាស់សម្រស់របស់ វ៉ាន់ នីឡា នៅទឹកដីប្រទេសថៃលើកនេះ ថ្វីត្បិតតែមើលពីសំបកក្រៅរាងសាមញ្ញបន្តិចមែន តែមើលទៅការតុបតែងខ្លួនរបស់នាង នៅតែស្រស់ស្អាតសីុដាច់គេដដែល៕ តោះ! កុំអោយខាត់ពេលយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ
កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ
កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ
កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ
កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ
កញ្ញា វ៉ាន់ នីឡា ពេលនៅប្រទេសក្រៅ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុក និង អីុនស្ដារក្រាមរបស់កញ្ញា វ៉ាន់ នីឡា

អត្ថបទដោយ៖សីុវលី