Home កម្សាន្ត មកដឹងពីចរិកពិ...

មកដឹងពីចរិកពិតរបស់តួនៅក្នុងរឿង “ព្រះនាងយ៉េយ៉េ” ដែលបានកប់ទុកអស់រយៈពេលជាង ២០ ឆ្នាំ !!

កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៩៨ រឿងប្រវត្តិសាស្រ្ដចិនដ៏ល្បីល្បាញគឺរឿង “ព្រះនាងយ៉េយ៉េ” ដែលត្រូវបានគេចាត់ទុកថាជារឿងភាគមួយដែលនាំឲ្យតារាសម្ដែងជាច្រើនក្នុងរឿងនេះមានកេរ្ដី៍ឈ្មោះល្បីល្បាញពេញទ្វីបអាស៊ី ។ បើទោះបីជាវាកន្លងផុតទៅអស់រយៈពេលជាង ២០ ឆ្នាំក៏ពិតមែនប៉ុន្តែវាបានបន្សល់នូវអនុស្សាវរីយ៍និងការចងចាំល្អៗនៅកប់ទុកយ៉ាងជ្រៅនៅក្នុងអារម្មណ៍អ្នកទស្សនា ។ អ្វីដែលពិសេសទៅទៀតនោះគឺ តួអង្គនៅក្នុងសាច់រឿងដែលពោលពេញទៅដោយទេពកោសល្យគឺ ត្រចៀកកាំ ( Zhao Wei ) យ៉ុងឈី ( Alec Su ) ចៀរវៃ ( Ruby Lin ) អឺខាង ( Zhou Jie ) ជីងស ( Fan Bingbing ) និង អឺថៃ ( Julian Chen ) ។

យ៉ាងណាមិញ ខណៈដែលពួកគេកំពុងតែមានភាពល្បីល្បាញ ក៏មានរឿងរ៉ា​វមួយចំនួនដែលស្ទើរតែមិនដឹងពីរឿងរ៉ាវដែលកើតឡើងនៅពីក្រោយរបស់ពួកគេ ពិសេសគឺទំាក់ទំនងរបស់ពួកគេ ។

តោះ! កុំឲ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖

១.​ តារាស្រី Zhao Wei

នៅពេលដែលនាងសម្ដែងរឿង ” ព្រះនាងយ៉េយ៉េ ” តារាសម្ដែង Zhao Wei ទើបតែចាប់ផ្ដើមសិក្សាថ្នាក់សម្ដែងនៅសាលា Beijing Film Academy ។ បើនិយាយពីទំនាក់ទំនងរបស់ Zhao Wei និង Ruby វិញ គឺអ្នកទាំងពីរទើបតែស្គាល់គ្នានោះទេ ប៉ុន្តែនាងរួសរាយរាក់ទាក់ និងថែមទាំងនាំគ្នាទៅទិញផ្លែឪឡឹកមកឲ្យក្រុមការងារបរិភោគទៀត និយាយរួម Zhao Wei តែងតែបង្កបរិយាកាសរីករាយ លេងសើចជាមួយអ្នករាលគ្នា ។ Fan Bingbing ក៏ឧស្សាហ៍រម្លឹកថាមិត្តនាងម្នាក់នេះគឺ ស្មោះត្រង់ និងចូលចិត្តជួយគេគ្រាប់គ្នា និយាយរួមគឺចរិតរបស់នាងនៅក្នុងរឿង និងក្រៅរឿងដូចគ្នាខ្លាំងណាស់ ។

២. តារាប្រុស Alec Su

តួ ព្រះអង្គម្ចាស់យ៉ុងឈី គឺជាតារាដែលមានវ័យក្មេងជាងគេ ហើយក៏ជាតារាតៃវ៉ាន់ដែលចាកចេញមកផ្សងព្រេងមកប្រទេសចិនតែម្នាក់ ។ មុនពេលដែលក្លាយជាតារាសម្ដែង តារាប្រុស Alec Su គឺជាសមាជិកម្នាក់នៅក្នុងក្រុមចម្រៀង “The Little Tigers” ប៉ុន្តែក្រោយមកក្រុមនេះត្រូវបានរំសាយ ។ ចំណែកឯនៅកន្លែងថតរឿងវិញលោកគឺជាមនុស្សស្ងៀមស្ងាតមិនសូវនិយាយលេងនោះទេ ។ នៅពេលដល់ម៉ោងសម្រាក Alec Su គឺគ្រាន់តែរកកន្លែងសម្រាកទម្រេតខ្លួនយកកម្លាំង ហើយបើមាននរណាមកនិយាយលេងសើចគឺលោកមិនប្រកាន់នោះទេ ។

៣. តារាស្រី Ruby Lin

ដោយនៅឆ្នាំ ១៩៩៨ តារាស្រីរូបនេះគឺជាតារាម៉ូដែល ហើយក៏មានមុខសម្លែងរឿងមួយចំនួនដែល ប៉ុន្តែមិនល្បីនោះទេ ។​ ដោយឡែក គ្រាន់តែនាងមានមុខនៅក្នុងរឿង “ព្រះនាងយ៉េយ៉េ” ភ្លាម កេរ្ដី៍ឈ្មោះរបស់នាងក៏ចាប់ផ្ដើមកើនឡើងជាលំដាប់ ដោយសារតែចរិតទន់ភ្លន់ជាតួ ចៀរវៃ​ ។ តែចរិតនៅខាងក្រៅវិញគឺសុភាពរាបសា ហើយនាងតែងតែប្រើសម្ដីផ្អែមល្ហែម និងយកចិត្តទុក្ខដាក់ចំពោះមិត្តរួមការងារ​ ។

៤. តារាប្រុស Zhou Jie

តារាប្រុសរូបនេះមានអាយុច្រើនជាងគេ ហើយក៏ជាតួអង្គសំខាន់ជាងគេ យ៉ាងណាមិញនៅកន្លែងថតរឿងលោកធ្លាប់មានការមិនចុះសម្រុង ប៉ុន្តែលោកមិនដែរហាមាត់ឈ្លោះ ឬស្រែកនោះទេ ។

៥. តារាស្រី Fan Bingbing

នៅពេលដែលចាប់ផ្ដើមសម្ដែងរឿងតារាស្រីរូបនេះមានអាយុ ១៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងមានឱកាសក្លាយជាតួអង្គសំខាន់នៅក្នុងរឿង ហើយអ្វីដែលសំខាន់នោះគឺ នៅពេលដែលលួចឆែកហោប៉ៅនោះគឺមានសុទ្ធតែគ្រាប់ល្ពៅ ដែលជាចំណីនាងចូលចិត្តបរិភោគ ។ តារាស្រីរូបនេះគឺជាក្មេងស្រីតូចម្នាក់ដែលទទួលបានក្ដីស្រឡាញ់ចេញពីក្រុមការងារទាំងអស់ពិសេសគឺ Zhao Wei និង Ruby ។

៦. តារាប្រុស Julian Chen

តារាប្រុសរូបនេះគឺជាជនជាតិតៃវ៉ាន់ដែលមកបណ្ដែតខ្លួននៅលើវិថីសិល្បៈក្នុងប្រទេសចិន និងត្រូវបានគេស្គាល់យ៉ាងច្រើនតាមរយៈរឿង ” ព្រះនាងយ៉េយ៉់េ ” ជាតួអង្គ ហ្វូអឺថៃ ។ ចំណែកឯអត្តចរិតខាងក្រៅរបស់លោកវិញក៏មិនខុសពី Alec Su ដែរ ដោយលោកជាមនុស្សដែលស្ងៀមស្ងាត់ មិនសូវជុំជាមួយនឹងក្រុមការងារផ្សេងទេ ។ តារាប្រុស Julian Chen ធ្លាប់បាននិយាយថាលោកមិនសូវមានភាពសិទ្ធស្នាលជាមួយនឹងតួធំៗផ្សេងឡើយ ប៉ុន្តែជំនួសមកវិញលោកបែរជាមានភាពសិទ្ធស្នាលជាមួយនឹងក្រុមតុបតែង ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ kenh14

អត្ថបទដោយ៖ សុខអីុម