Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ អាទិត្យ ទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨

2060

ឆ្នាំជូត៖ ដំណើរការ​ដោយ​រលូន ពុំ​មាន​ឧបសគ្គ​អ្វី​រារាំង ។ ការងារ​អាច​បញ្ចេញ​ប្រាក់​វិនិយោគ​រក​ចំណេញ​បាន ។ មនោសញ្ចេតនា គួរ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ឲ្យបាន​ញឹកញាប់ ៕

ឆ្នាំឆ្លូវ៖ ការងារ មាន​ព័ត៌មាន​អំពី​ការ​ត្រូវ​ប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ មិន​ស្ថិរភាព​ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ ៕

ឆ្នាំខាល៖ ការងារ រង​សម្ពាធ​ច្រើន ត្រូវ​តាំងស្មារតី​ប្រឈម​ទប់ទល់ ។ លុយកាក់ ទុកដាក់​លុយកាក់​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក ៕

ឆ្នាំថោះ៖ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់​ជា​ថ្ងៃ​មិនល្អ​សម្រាប់​ការដាក់ទុន​រកស៊ី ។ មនោសញ្ចេតនា គយរ​មាន​ភាព​ក្លាយ​ហាន ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការដាក់ទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​មាន​ភាពក្លាហាន​ក្នុង​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

ឆ្នាំរោង៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំ​ធ្វើ​អ្វី​ដោយ​អត្តនោម័ត ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​រឿង​មនោសញ្ចេតនា ទើប​អាច​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ៕

ឆ្នាំម្សាញ់៖ ការងារ មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ហួសកម្លាំង​ប្រយ័ត្ន​មាន​បញ្ហា​សុខភាព​។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ឲ្យបាន​ច្រើន ៕

ឆ្នាំមមី៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុនពេល​ធ្វើ​ការសម្រេច​ចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែម​ល្ហែម រ៉ូមែ​ន​ទិក​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

ឆ្នាំមមែ៖ ការងារ គួរ​យកចិត្តទុកដាក់ ក្នុង​ការងារ​របស់​ខ្លួន​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ចំណូល​កើនឡើង មាន​ព័ត៌មាន​ល្អ​ច្រើន​អំពី​ការវិនិយោគ​ពី​មិត្តភក្តិ ។ មនោសញ្ចេតនា គួរ​មាន​ភាពម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ៕

ឆ្នាំវក៖ ការងារ លេច​ចេញ​ឱកាស​ច្រើន​ក្នុង​ការងារ តែ​ក៏​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្ន​ថ្ងៃនេះ​ត្រូវ​ចាញ់បោក​គេ​អស់​ប្រាក់​កាស ។ មនោសញ្ចេតនា គួរ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​កុំឲ្យ​មាន​ភាព​ប្រេះឆា ៕

ឆ្នាំរកា៖ ការងារ ទោះបី​រវល់​យ៉ាងណា ក៏​គួរ​មាន​ពេល​សម្រាក​ឲ្យ​សមស្រប ។ លុយកាក់ មាន​ឱកាស​រក​ប្រាក់​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ក្នុង​រឿង​មនោសញ្ចេតនា ៕

ឆ្នាំច៖ ការងារ កុំ​តឹងតែង​ហួស​ក្នុង​ការងារ គួរ​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ ត្រូវ​ចេះ​សន្សំសំចៃ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​ពិនិត្យ​មើល​ទង្វើរ​បស់​ខ្លួន​មុន​ទម្លាក់​កំហុស​ឲ្យ​គូស្នេហ៍ ៕

ឆ្នាំកុរ៖ ដំណើរការ​ដោយ​រលូន ពុំ​មាន​ឧបសគ្គ​អ្វី​រារាំង ។ ការងារ​អាច​បញ្ចេញ​ប្រាក់​វិនិយោគ​រក​ចំណេញ​បាន ។ មនោសញ្ចេតនា គួរ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ឲ្យបាន​ញឹកញាប់ ៕

Advertisement - Unitus 728x90