Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ អង្គារ ទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨

2166

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ការចរចា សហការ​ជំនួញ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា រីកចម្រើន អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ត្រូវ​លូកលាន់​ជ្រៅ​ទៅក្នុង​កិច្ចការ​របស់​អ្នកដទៃ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដូច្នេះ​ទើប​បង្ក​លក្ខណៈ​​ល្អ​សម្រាប់​ការ​ឈានឡើង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃនេះ​មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់​បោក​គេ​។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ កើត​មាន​ការឈ្លោះប្រកែក​ច្រើន ៕

​ឆ្នាំ​ខាល ៖ ការងារ ល្អ​បំផុត ត្រូវបាន​ថ្នាក់លើ​សរសើរ តែ​កុំ​ដោយសារ​តែ​ដូច្នេះ​ប្រឹង​ដំឡើង ឫកពារ​អួតអាង​ខ្លួន ទើប​សំណាងល្អ​មិន​រត់​ចោល​អ្នក ។ លុយកាក់ មាន​ឱកាស​ទទួលបាន​ប្រាក់រង្វន់ ឬ​ចាប់ឆ្នោត​ត្រូវ​រង្វាន់ ។ មនោសញ្ចេតនា អាក្រក់​បំផុត ងាយ​កើត​មាន​ការឈ្លោះប្រកែក ខ្វែងគំនិត​អំពី​បញ្ហា​ស្នេហា ៕

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​មាន​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អ្នក​ជួយ​ឧបត្ថម្ភ​លុយ​។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​ដើម្បី​បញ្ចៀស​មនោសញ្ចេតនា ត្រូវ​ប្រេះស្រាំ៕

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ត្រូវ​ចាត់​ទៅ​បេសកកម្ម ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ក្រៅពីនេះ​ក៏​គួរ​ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បញ្ចៀស​ត្រូវ​គេ​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ ទោះបី​មាន​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អ្នក​ជួយ​ឧបត្ថម្ភ​លុយ​។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​ដើម្បី​បញ្ចៀស​មនោសញ្ចេតនា ត្រូវ​ប្រេះស្រាំ៕

​ឆ្នាំ​មមី ៖ ការងារ មិនល្អ មាន​កំហុស​ច្រើន ហើយ​ឧបសគ្គ​ក៏​ច្រើន​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី ។ លុយកាក់ មិន​ត្រូវ​យកចិត្តទុកដាក់​ច្រើនពេក​ក្នុង​រឿង​អ្នកដទៃ ដើម្បី​បញ្ចៀស​ការរំខាន​អំពី​លុយកាក់ ។ មនោសញ្ចេតនា មិនបាន​ល្អ កើត​មាន​ការយល់ច្រឡំ​នឹង​គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​យ៉ាង​ងាយស្រួល ត្រូវបាន​គ្រប់គ្នា​ជួយ​ជ្រោមជ្រែង ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចៀសវាង​ការ​ខ្ចីបុល​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែម​ល្ហែម និង​ឥរិយាបថ​យកចិត្តទុកដាក់​ចំពោះ​គូស្នេហ៍ ទើប​សុភមង្គល​កើតមាន​បាន ៕

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ទើប​ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់ និង​វាយតម្លៃ​ល្អ ។ លុយកាក់ ចេញ​ដើរ​ឆ្ងាយ​ទើប​មាន​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​អសកម្ម​ដល់​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​រកា ៖ ការងា ស្ថិរភាព ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង​។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​ពេល​ទិញ​របស់ ចៀសវាង​ចំណាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា គួរ​ចេះ​គោរព និង​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​មាន​នា​ពេល​សព្វថ្ងៃ ៕

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ង​ប់ង​ល់​នឹង​ការងារ ភ្លេច​គិត​ពី​សុខភាព​ខ្លួនឯង គួរ​មាន​ពេល​សម្រាកលំហែ​ខួរក្បាល ។ លុយកាក់ ល្អប្រសើរ​តែ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ ។ មនោសញ្ចេតនា គួរ​បើ​ទូលាយ​ចិត្ត​មិន​ត្រូវ​តឹងតែង​ហួស​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​កុរ ៖ ការងារ មិនបាន​ល្អ​តាម​បំណង គួរ​ក្លាហាន​ប្រឈមមុខ​នឹង​ការលំបាក មិន​ត្រូវ​គេចវេស ។ លុយកាក់ មុន​សម្រេចចិត្ត​វិនិយោគ កួរ​សួរ​យោបល់​អ្នក​មាន​បទពិសោធន៍ ទើប​អ្នក​មិន​ប្រឈម​ការខាតបង់​ធំ ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់​ដាក់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ បញ្ចៀស​កើតមាន​ទំនាស់​នឹង​គ្នា ៕​