Home ចំណេះដឹង ទម្លាយមូលហេតុ...

ទម្លាយមូលហេតុនៃ “​ពិធីបួងសួង” មុនពេលថតខ្សែភាពយន្តរឿង “បុព្វេសន្និវាស”

ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថា ប្រពៃណីប្រទេសថៃ ក៏ស្រដៀងនឹង ប្រពៃណីរបស់ខ្មែរយើងដែរ ខុសគ្នាតែបន្ដិចបន្ដួចតែប៉ុណ្ណោះទេ បើនិយាយពីជំនឿវិញមិនខុសពីប្រទេសយើងទេ មានជំនឿលើអមនុស្សដែលមានអំណាចមើលថែលោកក្នុងផ្លូវងងឹត  ហើយម៉្យាងវិញទៀត ព្រោះជាប្រទេសដែលមានបាវចនៈ ជាតិ សាសនា ព្រះមហាក្សត្រ ។

ជាក់ស្តែង ពេលមុនចាប់ផ្តើមថតខ្សែភាពយន្តភាគបុរាណរឿង ” បុព្វេសន្និវាស ” ក៏មានជំនឿលើអរូបិយ ដោយប្រព្រឹត្តនូវកម្មវិធីមួយក្នុងព្រះពុទ្ធសាសនាមានឈ្មោះថា ” បួងសួង ” កម្មវិធីនេះធ្វើឡើងដោយសុំសេចក្តីសុខគ្រប់យ៉ាង ទាំងការសម្តែង ការតុបតែងខ្លួនតួអង្គ​ ការប្រើប្រាសពាក្យពេចន៍ និងសកម្មភាពផ្សេងៗ ។

គួរបញ្ជាក់ផងដែរ ការបួងសួងនេះ គឺជាការប្រស័្រយទាក់ទងជាមួយនឹងទសបារមីអ្នកមានអំណាចមើលថែរក្សាឋានទាំងបីនេះ ដោយនិយាយជាភាសាបាលី ហើយជំនឿនេះមានតាំងពីសម័យបុរាណកាល តមកដល់ពេលបច្ចុប្បន្នក៏ប្រជាជនថៃនៅតែប្រកាន់ភ្ជាប់ដដែល កម្មវិធីនេះធ្វើឡើង ដើម្បីសុំសេចក្តីសុខ និងលាបំណន់ផ្សេងៗ ៕​ ចងដឹងច្បាស់ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ bangkoknow

អត្ថបទដោយ ៖ ស្រីបូ