Home កម្សាន្ត ទម្លាយរឿងរ៉ាវ...

ទម្លាយរឿងរ៉ាវស្នេហារបស់តួឯកស្រីរឿង បុព្វេសន្និវាស និងគូស្នេហ៌រូបសង្ហារបស់នាង!

តារាសម្ដែងថៃដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងគឺ លោក Weir Sukollawat និង កញ្ញា Bella Ranee ដែលទើបតែលាតត្រដាងនូវទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈឲ្យអ្នកគ្រប់គ្នាបានដឹង ប៉ុន្តែប្រិយមិត្តមិនទាន់ដឹងទេថាពួកគេទាំងពីរនាក់មានទំនាក់ទំនងគ្នាតាំងពីពេលណាមកនោះទេ។ ដោយឡែកពេលនេះសូមបើកបង្ហាញទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់។

យ៉ាងណាមិញ លោក Weir Sukollawat និង កញ្ញា Bella Ranee ជាការពិតនោះគឺអ្នកទាំងពិរបានណាត់ជួបគ្នាតាំងពីឆ្នាំ ២០១២ មកម៉្លេះបន្ទាប់ពីពួកគេសម្ដែងរឿង “Fatherland” ជាមួយគ្នារួចមក បញ្ជាក់ផងដែរថា អ្នកទាំងពីរមិនបានសម្ដែងជាគូនឹងគ្នានៅក្នងុរឿងនេះទេ។ អ្វីដែលសំខាន់នោះគឺអ្នកទាំងពីរមិនដែលបង្ហាញជាសាធារណៈនូវការណាត់ជួបរបស់ពួកគេនោះទេ។

អ្វីដែលកាន់តែធ្វើឲ្យរឿងរ៉ាវស្នេហារបស់ពួកគេលាក់បាំងទៅទៀតនោះគឺ Paparazzi បានលាក់បាំងនូវរឿងរ៉ាវរបស់ Weir Sukollawat និង Bella Ranee នៅពេលដែលពួកគេជួបគ្នាម្ដងៗ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ ធីជេ