Home កម្សាន្ត ពិតទេ? Chompo...

ពិតទេ? Chompoo ចេញពីប៉ុស្ដី៍លេខ ៧ ទៅប៉ុស្ដី៍លេខ ៣ វិញ ដោយសារគេឲ្យសម្តែងជាតួរង??

តារាសម្ដែងថៃជាជួរមុខប្រចាំប្រទេស និងជាតារាស្រីមួយរូបដែលមានទេពកោលស្យច្រើនគឺ Chompoo Araya ដែលទើបតែសម្រាលកូនជិតបានពីរខែនោះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជានាងចាកចេញពីទូរទស្សន៍លេខ ៧ ទៅទូរទស្សន៍លេខ ៣ វិញ ប៉ុន្តែនាពេលនេះ នាងបានស្រាយចម្ងល់ទាំងអស់ឲ្យប្រិយមិត្តបានដឹង។

ដោយឡែកបន្ទាប់ពី Chompoo បានចាកចេញពីទូរទស្សន៍លេខ ៧ គឺនាងទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីមួយ នាងបាននិយាយពីរឿងទាក់ទងនឹងការងារនៅទូរទស្សន៍លេខ ៧ ដែលមានរយៈពេល ១០ ឆ្នាំ និងបទពិសោធន៍ជាច្រើនរបស់នាងនៅទីនោះ។

តារាសម្ដែង តារាម៉ូដែល និងជាពិធីការិនី Chompoo Araya បាននិយាយថា នាងមិនបានចុះកុងត្រាជាមួយ Dara Video Production របស់ទូរទស្សន៍ប៉ុស្ដី៍លេខ ៧ ទេ។ នាងក៏បានបន្ថែមទៀតថា នាងបានប្រើពេលដ៏ទៅមួយឆ្នាំមុននឹងសម្រេចចិត្តចាកចេញពីទូរទស្សន៍ប៉ុស្ដី៍លេខ ៧ ហើយផងដែរនោះ Chompoo​ ក៏បានពិភាក្សាជាមួយផលិតករនៅក្នុង​ Dara Video Production មានឈ្មោះថា P’Louis។

អ្វីដែលសំខាន់ទៅទៀតនោះគឺ Chompoo បានថតរឿងចុងក្រោយមួយដែលមានចំណងជើងថា ” Dao Peun “​ ដែលចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនរូប ហើយនាងបានដើរតួជាតួអាក្រក់នៅក្នុងរឿងនេះ។  Chompoo បានបញ្ជាក់ថា នាងមិនមានការអន់ចិត្តចំពោះការសម្ដែងជាតួរងនៅក្នុងរឿងនោះទេ ហើយនេះក៏មិនមែនជាមូលហេតុដែលធ្វើឲ្យនាងចាកចេញពីទូរទស្សន៍ប៉ុស្ដី៍លេខ ៧ ដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ ធីជេ