Home កម្សាន្ត តារាសម្តែងស្រ...

តារាសម្តែងស្រីថៃ Bella Ranee ប្រជាប្រិយភាពឡើងដល់កំពូលដោយសាររឿងទាំង៥នេះ!

តារាសម្តែងស្រីថៃ កំពុងតែល្បីល្បាញយ៉ាងខ្លាំង មិនថាក្នុង ឬក្រៅប្រទេស កញ្ញា Bella Ranee ដែលប្រិយមិត្តសព្វថ្ងៃតែងស្គាល់តាមរយៈរឿង បុព្វេសន្និវាស ដែលទើបតែចប់ទៅនេះ។ ប្រជាប្រិយភាពដ៏អស្ចារ្យធ្វើអោយគក្រើកពិភពសិល្បៈមួយនេះ មិនមែនបានមកដោយសារតែរឿង បុព្វេសន្និវាស ប៉ុណ្ណោះទេ ក្នុងនោះក៏មានការរួមចំណែកធំពីរឿងល្បីៗផ្សេងទៀតផង។

ចង់ដឹងថារឿងអ្វីខ្លះទៅ ដែលនាងសម្តែងជាតួឯកហើយទទួលការគាំទ្រខ្លាំងនោះ? សូមទស្សនាខាងក្រោមជាមួយនឹង TodaySharing ទាំងអស់គ្នា៖

1. Suparburoot Jutathep Series – Khun Chai Puttipat
រឿងនេះ ចាក់ផ្សាយកាលពីខែ៥ ឆ្នាំ២០១៣ មកម្ល៉េះ។ រឿងនេះផងដែរ គឺជារឿងដែលនាងសម្តែងជាគូរួមជាមួយនឹងលោក James Jirayu។

2. Look Tard
កាលពីឆ្នាំ២០១៤ ប្រជាប្រិយភាពរបស់នាង បានបន្តល្បី ដោយសាររឿងLook Tard នេះ ដែលសម្តែងជាមួយនឹងលោក Ken Phupoom។

3. Plerng Chimplee
ក្នុងឆ្នាំ២០១៤នេះដដែល នាងបានសម្តែងរឿងរួមគ្នាដំបូងជាមួយនឹងតារាថៃជើងចាស់ លោក Aum Atichart។

4. Padiwarada
ប្រជាប្រិយភាពកាន់តែផ្ទុះខ្លាំង គឺនៅឆ្នាំ២០១៦ នាងបានសម្តែងរឿងជាតួឯកស្រីរួមនឹងលោក James Jirayu ជាលើកទី២ ដែលរឿងនេះល្បីល្បាញមកដល់កម្ពុជាយើងយ៉ាងខ្លាំងផងដែរ។

5. Buppae Sunniwas

បន្ទាប់ពីភាពជោគជ័យលើការងារសម្តែងបន្តមករហូត ឆ្នាំ២០១៨នេះ ប្រជាប្រិយភាពនាងបានឡើងដល់កំពូល ដោយការសម្តែងរឿងនេះជាមួយនឹងលោក Pope Thanawat៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ ធីជេ