Home កម្សាន្ត អូហូ! ម៉ាដូណា...

អូហូ! ម៉ាដូណា ចេញបទ«រាំក្បាច់ក្ងោង» ផ្ទុះមិនបានប៉ុន្មានផង ឥឡូវចេញបទថ្មីទៀតហើយ!(មានវីដេអូ)

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយតារាសម្ដែង និងតារាកំប្លែងលោក ម៉ាដូណា ដែលកាលពីពេលចូលឆ្នាំកន្លងទៅនេះ លោកបានបញ្ចេញសមត្ថភាពច្រៀង អោយមហាជនបានឃើញ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា«រាំក្បាច់ក្ងោង»។

ហើយតាមរយៈបទចម្រៀងថ្មីនោះផងដែរ គេក៏សង្កេតឃើញមានការគាំទ្រច្រើនគួរសមដែរពីសំណាក់មហាជន ជាហេតុធ្វើអោយអោយថ្មីៗនេះ លោកក៏បានផលិតស្នាដៃបទចម្រៀងថ្មីមួយទៀតមានចំណងជើងថា«ម៉ូតូបែកស្លុយ»។

ក្នុងនោះផងដែរ បទចម្រៀងថ្មីដែលលោកទើបតែចេញនេះ គេក៏សង្កេតឃើញមានអ្នកគាំទ្រច្រើនដែរ មិនចាញ់បទមុននោះទេ ហើយអ្វីដែលពិសេសនោះគឺ បទថ្មីនេះគឺមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងសិុចសីុល្បីៗជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ាដូណា

អត្ថបទដោយ៖សីុវលី