Home កម្សាន្ត តារាថៃលោក Wei...

តារាថៃលោក Weir Sukollawat សម្តែងរឿងថ្មីនេះ ដូចជាស្និតស្នាលជាមួយតួឯកស្រីប្លែកម៉្លេះ!!!

លោក Weir Sukollawat ជាតារាល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ទឹកសន្ទាប់ ពីសំណាក់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែល្បីតែក្នុងរង្វង់សិល្បៈតែប៉ុណ្ណោះទេ សូម្បីតែជីវិតឯកជនរបស់លោកក៏ល្បីដែរ  ។

ជាក់ស្តែងដូចជារឿងរ៉ាវស្នេហារបស់លោកជាមួយកញ្ញា Bella Ranee ដែលរក្សាការសម្ងាត់អស់រយៈពេល ៥ ឆ្នាំ ទើបដាច់ចិត្តបើកបង្ហាញឱ្យសារធារណៈជនបានដឹងក៏ដោយ ប្រជាប្រិយភាពលោកនិងកញ្ញា​ Bella នៅតែកើនឡើងជាលំដាប់ មួយវិញទៀតបច្ចុប្បន្ននេះ លោកកំពុងថតនូវខ្សែភាពយន្តថ្មីមួយបន្ទាប់ពីរឿង ‘បុព្វេសន្និវាស’ ។

ចំណែកឯសាច់រឿងថ្មីមួយនេះ មានឈុតឆាកផ្អែមល្ហែមច្រើន ជាមួយតួឯកស្រីសាច់សខ្លី និងតួប្រុសរូបសង្ហារ មើលទៅដូចជា គូស្នេហ៍ ឬ គូស្វាមីភរិយាពិតៗអញ្ជឹង ។ តួយ៉ាងដូចជាសកម្មភាពមួយចំនួន ដែលបង្ហាញទាំងការស្រឡាញ់ និងយកចិត្តទុកដាក់ គេសូវឃើញតារាប្រុស Weir សម្តែងឈុតផ្អែមល្ហែមបែបនេះពីមុនមកនោះទេ ។​ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖​

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ

Advertisement - UnitusX