Home កម្សាន្ត ស្ងាត់មួយរយៈ!...

ស្ងាត់មួយរយៈ! ពេលនេះ ដួង វីរៈសិទ្ធ ចេញបទចម្រៀងថ្មីហើយ ពិរោះរណ្ដំចិត្តខ្លាំងណាស់!(មានវីដេអូ)

648

តារាចម្រៀងប្រុសសម្លេងស្រទន់លោក ដួង វីរៈសិទ្ធ មួយរយៈពេលចុងក្រោយនេះលោកហាក់បីដូចជាស្ងប់ស្ងាត់នឹងការចេញបទចម្រៀងថ្មីៗរបស់លោក ជាហេតុធ្វើអោយអ្នកគាំទ្ររបស់លោកជាច្រើន ទន្ទឹងរងចាំស្ដាប់បទថ្មីរបស់លោកយ៉ាងខ្លាំង។

ដោយឡែកដើម្បីកុំអោយអ្នកគាំទ្រលោកការរងចាំយូរ កាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្ម Phleng Records ក៏បានចេញបទចម្រៀងថ្មីរបស់លោក មួយបទមានចំណងជើងថា«ចិញ្ចៀនផ្កាស្មៅ»។

ពិតណាស់តាមរយៈបទថ្មីនោះផងដែរ ត្រូវបានអ្នកគាំទ្ររបស់លោក ពេញចិត្តយ៉ាងខ្លាំង មិនថាអត្ថន័យបទចម្រៀង ឬក៏ទឹកដមសម្លេងរបស់លោកនោះទេ គឺស្ដាប់ទៅពិតជាពិរោះរណ្តំខ្លាំងតែម្ដង៕ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្ម Phleng Records

អត្ថបទដោយ៖សីុវលី