Home កម្សាន្ត Wow! មិននឹកស្មានសោះថា ឱក សុគន្ធកញ្ញា ចាត់ទុកម្ដាយជាទីស្រលាញ់របស់ខ្លួនច្រើនដ៏ថ្នាក់ហ្នឹងសោះ!

Wow! មិននឹកស្មានសោះថា ឱក សុគន្ធកញ្ញា ចាត់ទុកម្ដាយជាទីស្រលាញ់របស់ខ្លួនច្រើនដ៏ថ្នាក់ហ្នឹងសោះ!

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែលសព្វថ្ងៃនេះកញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន។

ក្នុងនោះផងដែរ ទោះបីជាតារាចម្រៀងរូបនេះមានភាពមមាញឹកនឹងការងាររបស់ខ្លួនយ៉ាងណាក្ដី ក៏នៅតែមានពេលសំរាប់បង្ហាញក្ដីស្រលាញ់ ចំពោះអ្នកមានគុណរបស់ខ្លួនផងដែរ។

ជាក់ស្ដែងនាឱកាសទិវាបុណ្យអ្នកមានថ្ងៃនេះ កញ្ញាបានផុសរូបភាពជាមួយម្ដាយ និងបានសរសេរសារមួយឃ្លាដ៏មានន័យបំផុត ដោយក្នុងនោះកញ្ញាបានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ គាត់គឺជាគ្រូបង្រៀន ជាបងស្រី ជាគ្រូពេទ្យ ជាអ្នកជម្រុញចិត្ត និងជាអ្វីៗគ្រប់យ៉ាង។ ខ្ញុំជឿថា អ្នកក៏មានអារម្មណ៍ដូចគ្នាចំពោះអ្នកម្តាយរបស់អ្នក។ ចែករំលែកពេលវេលាដ៏ល្អ ជាមួយអ្នកម្តាយ ទៅកាន់ពិភពលោកជាមួយ Galaxy S9+។ រីករាយទិវាអ្នកម្តាយ!»។

ពិតណាស់តាមរយៈសាររៀបរាប់របស់កញ្ញា ឱក សុគន្ធកញ្ញា ខាងលើនេះបានធ្វើអោយអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន មានអារម្មណ៍ក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាកញ្ញា ឱក សុគន្ធកញ្ញា ស្រលាញ់និងយកចិត្តទុកដាក់ចំពោះម្ដាយ រហូតដល់ចាត់ទុកគាត់ជាអ្វីៗគ្រប់យ៉ាងបែបនេះសោះ៕

កញ្ញា ឱក សុគន្ធកញ្ញា និងម្តាយជាទីស្រលាញ់របស់នាង

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី