Home កម្សាន្ត អូហូ! នៅចាំក្...

អូហូ! នៅចាំក្មេងស្រីភ្លោះធ្លាក់ The Voice Kids នេះទេ? ពេលនេះ សុគន្ធ​ និសា បាននាំថត MV បទកំពុងល្បី!(មានវីដេអូ)

ប្រិយមិត្តគ្រប់រូបប្រាកដជានៅចាំហើយកុមារីកូនភ្លោះពីររូប ជាបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី The Voice Kids Cambodia មានឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ដែលបានធ្វើអោយទស្សនិកជនជាច្រើន ស្រក់ទឹកភ្នែកតាម ពេលដែលពួកគេប្រឡងធ្លាក់វគ្គ Blind Audition។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កុមារីកូនភ្លោះទាំងពីររូបនេះ បានធ្វើអោយមហាជនជាច្រើន ភ្ញាក់ផ្អើល និងស្រក់ទឹកភ្នែកម្ដងទៀត បានដោយចូលរួមសម្ដែង MV ថ្មីជាមួយនឹងកំពូលតារាចម្រៀងស្រីអ្នកនាង សុគន្ធ និសា តាមរយៈបទមានចំណងជើងថា«ពាក្យម៉ែក្នុងចិត្តកូន»។

- Advertisement -

ពិតណាស់តាមរយៈបទចម្រៀងថ្មីនោះផងដែរ កំពុងតែត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះអត្ថន័យនៃបទចម្រៀងពិតជាមានន័យខ្លាំងណាស់ ពិសេសនោះគឺការសម្ដែងដ៏ល្អឥខ្ចោះរបស់អ្នកទាំងពីរ ដែលធ្វើអោយទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកតាមមិនស្ទើរនោះទេ៕ តោះ! ចង់ជា្របកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX