Home កម្សាន្ត បើកបង្ហាញរូបភ...

បើកបង្ហាញរូបភាពរបស់តារាស្រីចិន ១០ ដួងនៅពេលដែលពួកគេប្រឡូកនៅក្នុងសិល្បៈដំបូង និងពេលបច្ចុប្បន្ននេះ !!

4425

ក្នុងនាមជាតារាល្បី សម្រស់គឺរឿងមួយដែលចាំបាច់ខ្លាំងណាស់ និងគួរយកចិត្តទុកដាក់បំផុត យ៉ាងណាមិញដើម្បីទទួលបាននូវភាពល្បីល្បាញគឺវាមិនងាយស្រួលនោះទេ ហើយប្រជាប្រិយភាពក៏មិនងាយនឹងថែរក្សាដែរ ។ ចំពោះតារាមួយចំនួនដើម្បីទទួលបាននូវភាពជោគជ័យនេះពួគគេត្រូវចំណាយពេល និងបទពិសោធន៍រាប់ឆ្នាំ ។ រីឯតារាមួយចំនួនទៀតការជោគជ័យដ៏ធំមួយធ្វើឲ្យពួកគេទទួលបានភាពល្បីល្បាញតែម្ដង ។ ដោយឡែកតារាស្រីចិន ១០ ដួងនេះមានឈ្មោះល្បីល្បាញជាខ្លាំង និងបានចូលប្រឡូកនៅក្នុងសិល្បៈតាំងពីយូរណាស់មកហើយ ។

ខាងក្រោមនេះគឺរូបភាពរបស់តារាស្រី ១០ ដួងនៅពេលដែលចូលសិល្បៈដំបូង និងពេលបច្ចុប្បន្ននេះ ៖

១. តារាស្រី Zhao Liying ឬក៏ Zanilia Zhao

បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមរួចមក Zanilia បានបង្ហាញខ្លួននៅក្នុងភាពយន្ដបែបពាណិជ្ជកម្មរបស់លោក Feng Xiaogang នៅក្នុងឆ្នាំ ២០០៦ ។ នៅពេលនោះនាងមានអាយុ ១៩ ឆ្នាំ ។

២. តារាស្រី Yang Mi

តារាស្រី Yang Mi ទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះនៅពេលដែលនាងបង្ហាញខ្លួនៅក្នុងសិល្បៈដំបូងក្នុងរឿង “Tang Min Huang” របស់លោក Chen Jialin ឆ្នាំ​ ១៩៩៣ ដោយសម្ដែងជាតួព្រះនាង Xianyi ។

៣. តារាស្រី Liu Shishi ឬ Cecilia Liu

ផ្ដើមចេញហ្វឹកហាត់ជាអ្នករាំម្នាក់ Cecilia បានធ្វើឲ្យភ្នាក់ងារផលិតភាពយន្ដជាច្រើនចាប់អារម្មណ៍ និងត្រូវបានជ្រើសរើសឲ្យសម្ដែងនៅក្នុងរឿង “Yue Ying Feng He” ក្នុងឆ្នាំ ២០០៦ ។

៤. តារាស្រី Liu Yifei ឬ Crystal Liu

នៅឆ្នាំ ២០០២ Crystal ត្រូវបានជ្រើសរើសឲ្យសម្ដែងនៅក្នុងភាពយន្ដទូរទស្សន៍រឿង “The Story of a Noble Family ” ដែលមាន Chen Kun ជាតួអង្គម្នាក់ដែរ ។ ប្រជាប្រិយភាពនៃរឿងនេះធ្វើឲ្យអាជីពរបស់នាងបានរីកឡើងយ៉ាងលឿនដែលអាចជួយឲ្យនាងបានសម្ដែងនៅក្នុងរឿង “Demi-Gods and Semi-Devils ” និងរឿង “The Return of the Condor Heroes ” ។

៥. តារាស្រី Dilraba Dilmurat ត្រូវបានគេស្គាល់ថា Dilireba

តារាសម្ដែងជនជាតិភាគតិចរូបនេះគឺជាតារាសម្ដែងដែលលេចធ្លោម្នាក់ក្នុងចំណោមតារាដទៃទៀត ប៉ុន្តែភាពល្បីល្បាញមិនបានកើតឡើងយ៉ាងលឿននោះទេ ។ តារាស្រីរូបនេះបង្ហាញខ្លួនដំបូងនៅក្នុងរឿង Anarhan ។

៦. តារាស្រី Yang Zi ឬ Andy Yang

តារាស្រី Andy បានបង្ហាញខ្លួនៅតាមទូរទស្សន៍ដំបូងនៅអាយុ ៧ ឆ្នាំក្នុងភាពយន្ដខ្នាតតូចមួយដែលមានចំណងជើងថា “Ru Ci Chu Shan” ។ រហូតមកដល់ឆ្នាំ ២០០៥ នាងបានសម្ដែងនៅក្នុងរឿង “Home with Kids” នៅអាយុ ១៣ ឆ្នាំដែលធ្វើឲ្យអាជីពសិល្បៈរបស់នាងចាប់ផ្ដើមទទួលបានជោគជ័យ ។

៧. តារាស្រី Zheng Shuang

ភាគយន្ដល្បីដំបូងរបស់តារាស្រី Zheng Shuang គឹរឿង “Meteor Shower” ដែលចាប់ផ្ដើមធ្វើឲ្យភាពយន្ដដែលសម្ដែងដោយតារាចម្រៀងចិនពេញនិយមនៅក្នុងប្រទេសចិន ។

៨. តារាស្រី Tang Yan ឬ Tiffany Tang

តារាស្រី Tiffany ចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងសិល្បៈក្រោយមិត្តភក្ដិរបស់នាងនៅពេលមានអាយុ ២៤ ឆ្នាំ ។ រឿងដំបូងរបស់នាងចាក់បញ្ចាំងនៅប្រទេសចិនក្នុងឆ្នាំ ២០០៧ គឺ “Zhen Guan Chang Ge” ដែលនាងសម្ដែង Caiji ។ តារាស្រីរូបនេះបានទទួលជោគជ័យនៅពេលដែលនាងបានសម្ដែងជាតួរងនៅក្នុងរឿង “Chinese Paladin 3” ក្នុងឆ្នាំ ២០០៩ ។

៩. តារាស្រី Zhou Dongyu

តារាស្រី Zhou Dongyu គឺមានប្រវត្តិបង្ហាញខ្លួននៅក្នុងសិល្បៈល្អ ។ នាងសម្ដែងជាតួឯកស្រី Zhang Yimou នៅក្នុងរឿង “Under the Hawthorn Tree” ដោយនៅពេលនោះនាងមានអាយុត្រឹមតែ ១៨ ឆ្នាំតែប៉ុុណ្ណោះ ។ ឥឡូវនេះ Zhou Dongyu បានឈ្នះពានរង្វាន់តារាស្រីដែលធ្វើឲ្យអនាគតរបស់នាងត្រចះត្រចង់ពេលខាងមុខ ។

១០. តារាស្រី Cecilia Cheung

ភាពយន្ដដំបូងរបស់ Cecilia ដំបូងគឺរឿង “King of Comedy” នៅក្នុងឆ្នាំ ១៩៩៩ របស់ Stephen Chow ។ តួអង្គ Lau Piu-piu ត្រូវបានគេចាំរហូតមកដល់សព្វថ្ងៃនេះ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX