Home កម្សាន្ត អូហូ! សុខ សោម៉ាវត្តី និង លី វាហេទ សុទ្ធតែញាំឳឡឹកមួយដុំ២នាក់យ៉ាងស្វីតទៀតផង!(មានវីដេអូ)

អូហូ! សុខ សោម៉ាវត្តី និង លី វាហេទ សុទ្ធតែញាំឳឡឹកមួយដុំ២នាក់យ៉ាងស្វីតទៀតផង!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា សព្វថ្ងៃនេះតារាសម្តែងនិងជាពិធីការិនីរូបស្រស់អ្នកនាង សុខ ម៉ាវត្តី កំពុងតែមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងកីឡាករបាល់ទាត់រូបសង្ហារលោក លី វាហេទ ជាហេតុធ្វើអោយអ្នកគាំទ្ររបស់នាងជាច្រើន លួចច្រណែនយ៉ាងខ្លាំង។

ក្នុងនោះផងដែរ កាលពីពេលថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល ដោយបានបង្ហោះវីដេអូមួយយ៉ាងស្វីត ដោយអ្នកទាំងពីរបានញាំឳឡឹកមួយដុំជាមួយនឹងគ្នា ធ្វើអោយអ្នកមើលចង់ឡើងជាតិស្ករតែម្ដង។

ពិតណាស់សកម្មភាពបែបនេះ អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់អ្នកទាំងពេលនេះ កាន់តែស្និតស្នាលខ្លាំងឡើងៗហើយ ជាហេតុធ្វើអោយអ្នកគាំទ្ររងចាំដំណឹងល្អពីអ្នកទាំងពីរយ៉ាងអន្ទៈសារ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី