Home កម្សាន្ត អបអរសាទរ! ពេល...

អបអរសាទរ! ពេលនេះតារាសម្ដែងកញ្ញា មាន សូនីតា មានអ្នកចូលស្ដីដណ្តឹងនាងហើយ!!!

រាជនីក្រមាកញ្ញា មាន សូនីតា មួយរយៈពេលចុងក្រោយនេះ ហាក់​បីដូចជាស្ងប់ស្ងាត់ពុំសូវឃើញនាង បង្ហាញមុខនៅក្នុងខ្សែភាពយន្ត និងវីដេអូច្រៀងផ្សេងៗឡើយ តែយ៉ាងណាមិញ ប្រជាប្រិយភាពរបស់នាង ក៏តែទទួលបានការគាំទ្រខ្លាំងដដែល។

ដោយឡែកកាលពីម្សិលមិញនេះ នាងបានធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយបានផុសសារមួយឃ្លារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ «ហាហា ថ្ងៃនេះម៉ាក់មកប្រាប់ថា មានគេចង់ដណ្តឹង 🤣 គិតមិច ហាហា….. #surprise 🤣🤣»។

ពិតណាស់់តាមរយៈសាររបស់កញ្ញា មាន សូនីតា មួយឃ្លានោះអាចបញ្ជាក់បានថា ពេលនេះ​ប្រហែលជាមានគេចង់ចូលស្ដីដណ្ដឹងនាងហើយ ហើយស្របពេលជាមួយគ្នានោះដែរ ក៏មានអ្នកគាំទ្រជាច្រើន ចូលរួមអបអរសាទរនឹងកញ្ញាផងដែរ នឹងបានជូនពរអោយកញ្ញាមានគូឆាប់ៗ ព្រោះវ័យរបស់កញ្ញាក៏មិនតិចដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា មាន សូនីតា

អត្ថបទដោយ៖សីុវលី