Home កីឡា TN Kandal ណាត...

TN Kandal ណាត់​វិសាខា B សាកជើងត្រៀមវគ្គ១៦ក្រុម KMH CL និង ពានសម្ដេចចក្រី

ក្រុមបាល់ទាត់ TN Kandal នឹងសាកជើងជាមួយក្លិបបាល់ទាត់វិសាខា កម្រិត​ B នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ខាងមុខ វេលាម៉ោង​៤ល្ងាច លើទីលាន AUPP។ នេះបើយោងតាមប្រភពពី​ក្រុម​មាន​មូលដ្ឋាននៅខេត្តកណ្ដាល។

ឯកឧត្តម ធុល នាង  ប្រធាន​ក្លិប TN Kandal ឲ្យដឹងថា ជំនួបកម្ដៅសាច់ដុំដ៏​សំខាន់នេះធ្វើឡើងដើម្បីជាការ​ត្រៀមសម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ KMH Champions League និង ពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ នា​ពេល​ខាងមុខ​។

គួរដឹងដែរថា​ TN Kandal ជាក្រុមលេខ២ប្រចាំពូល C នៃពានរង្វាន់ KMH Champions League៕